Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្លើងឆេះព្រៃ សម្លាប់មនុស្ស២៤នាក់ នៅភាគកណ្ដាលប្រទេស ព័រទុយហ្កាល់

18-06-2017 12:08

(​ព័រទុយហ្កាល់)៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ ដែលបាន និងកំពុងឆាបឆេះនៅឯតំបន់ Leiria នៃភាគកណ្ដាលប្រទេស ព័រទុយហ្កាល់ បានផ្ដាច់យកអាយុជីវិតមនុស្សយ៉ាងហោច ណាស់ ២៤នាក់ ប៉ុន្តែចំនួនអ្នកសា្លប់ត្រូវបានគេរំពឹងថាអាចនឹងមាន ច្រើនជាងនេះ ខណៈមនុស្ស២០នាក់ផ្សេងទៀតបានរងរបួស។ នេះបើតាមនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ លោក Antonio Costa ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០១៧។

លោក Antonio Costa ថ្លែងពីទីក្រុង Lisbonne បានលើកឡើងដូច្នេះថា៖ «យើងកំពុងប្រឈមមុខនឹងសោកនាដកមួយ ដ៏គួរឱ្យរន្ធត់ ដោយមកទល់ពេលនេះមានមនុស្ស២៤នាក់ ហើយបានស្លាប់ ប៉ុន្តែចំនួននេះអាចនឹងកើនឡើង ច្រើនជាងនេះ»

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនេះបានកើតឡើងនៅម៉ោងប្រមាណ ១៥៖០០នាទី (ម៉ោងនៅក្នុងតំបន់)កាលពីថ្ងៃសៅរ៍នៅឯតំបន់ Pedrogao Grande នៃស្រុក Leiria។ ចំណែកឯ មូលហេតុនៃ អគ្គិសភ័យពុំទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ស្របពេលក្រុមភ្នាក់ ពន្លត់អគ្គិភ័យរាប់សិបនាក់ កំពុងតស៊ូប្រយុទ្ធនឹងអណា្តតភ្លើង៕