(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ នាវាពិឃាតមីស៊ីលអាមេរិក បុកជុលនឹងនាវាដឹកកុងតឺន័ររបស់ហ្វីលីពីន បណ្តាលឲ្យមនុស្ស០៧នាក់បាត់ខ្លួន និង០៣នាក់រងរបួស។

២៖ អង្គការ NASA កំពុងរៀបគម្រោងបេសកកម្មដើម្បីស្វែងរកជីវិតក្រៅភព តាមរយៈកែវយឺតអវកាសជំនាន់ថ្មី។

៣៖ កូរ៉េខាងជើង ចាប់ផ្តើមបើកចំហមែនទែន លើវិស័យទេសចរណ៍ ក្នុងនោះអ្នកស្នើសុំទិដ្ឋាការ នឹងទទួលបានឆាប់ជាងមុន។

៤៖ យោធាអាហ្វហ្គានីស្ថានបូកសរុបលទ្ធផលឲ្យដឹងថា កងកម្លាំង ISIS យ៉ាងហោចណាស់ ៧០០នាក់ ត្រូវបានសម្លាប់​នៅខេត្តភាគខាងកើតប្រទេស។

៥៖ ក្រុមហ៊ុនលក់ចំណីអាហារសេវារហ័ស McDonald របស់អាមេរិក សម្រេចបញ្ចប់ភាពជាដៃគូជាមួយ IOC ដែលមានរយៈពេល ៤១ឆ្នាំទៅហើយ។

៦៖ អ្នកជំនាញរុស្ស៊ី លើកឡើងថា វិបត្តិការទូតដ៏ក្តៅគគុកនៅពិភពអារ៉ាប់ គឺជាសញ្ញាបរាជ័យដំបូងបំផុត នៃគោលនយោបាយ ដូណាល់ ត្រាំ នៅ​មជ្ឈិម​បូព៌ា។

៧៖ តុលាការអេហ្ស៊ីប កាត់ទោសប្រហារជីវិតមនុស្ស ៣១នាក់ ពាក់ព័ន្ធករណីធ្វើឃាត អតីតអគ្គរដ្ឋអាជ្ញា តាមរយៈការបំផ្ទុះគ្រាប់បែកពីរឆ្នាំមុន៕