(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ អាមេរិកបញ្ជូននាវាចម្បាំង មកធ្វើ​សមយុទ្ធ​​ជាមួយ​ប្រទេសកាតា ខណៈមាន​ការ​ចុះកិច្ចព្រមព្រៀង ១២ពាន់លានដុល្លារ ទិញអាវុធ​ពីទីក្រុងវ៉ាស៊ីន​តោន។

២៖ អតីត CEO អាកាសចរណ៍យក្ស British Airways វាយតម្លៃថា បញ្ហាកកស្ទះដោយសារប្រព័ន្ធកុំព្យូទ័រកាលពីចុងខែមុន នឹងធ្វើឲ្យក្រុមហ៊ុនខាតបង់​ប្រាក់ជាង១០០លានដុល្លារ។

៣៖ និស្សិតអាមេរិក ដែលត្រូវបានដោះលែងពីកូរ៉េខាងជើង បានទទួលរងជំងឹសសៃប្រសាទធ្ងន់ធ្ងរ។

៤៖ សហរដ្ឋអាមេរិក នឹងបញ្ជូនទ័ពអាមេរិក ៤,០០០នាក់ ទៅអាហ្វហ្គានីស្ថាន ក្នុងគោលដៅបញ្ចប់សង្គ្រាមដ៏រុំារ៉ៃ ជាស្ថាពរតែម្តង។

៥៖ ទីបំផុតហ្វីលីពីន បន្ថែមពេលរំដោះទីក្រុងភាគខាងត្បូង ពីបណ្តាញក្រុម ISIS» ដោយសារពួកគេមានកងកម្លាំង ទីតាំងយុទ្ធសាស្ត្រ និង​សព្វាវុធ​ខ្លាំង​ក្លា ច្រើន​លើស​ពីការរំពឹងទុក។

៦៖ កងទ័ពម៉ាឡេស៊ីបែកគំនិត យកយន្តហោះចម្បាំងផលិតដោយរុស្ស៊ី ទៅបំពាក់គ្រាប់បែកផលិតដោយអាមេរិក និង​ត្រូវ​បាន​សាក​ល្បង​ដោយ​ជោគ​ជ័យ​ទៀត​។

៧៖ អង្គការ NASA កំពុងបង្វឹករាងកាយអ្នកវិទ្យាសាស្ត្រមួយក្រុមក្នុងទឹកជ្រៅ ដើម្បីបង្កើនប្រសិទ្ធភាព សម្រាប់បេសកកម្មនៅទីអវកាស៕