(បរទេស)៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន General Electric Co (GE) លោក Jeff Immelf បានប្រកាសលាលែង​ពី​តំណែងហើយ ដោយលោក John Flannery ត្រូវបានតែងតែភ្លាមៗដែរ ឲ្យជំនួសតំណែងដ៏សំខាន់នេះ ខណៈខ្លួនក៏ជាប្រធាន និងនាយកប្រតិបត្តិនៃ General Electric Healthcare ស្រាប់ទៅហើយនោះ។ នេះបើតាមការផ្សាយពី Channel News Asia ដកស្រង់ចេញពីទីភ្នាក់ងារ​ព័ត៌មាន Reuters នាល្ងាចថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

បន្ថែមពីនេះ ទោះបីជាលោក Jeff Immelf លាលែងពីតំណែង CEO របស់ GE ក៏ដោយ ក៏លោកនៅតែមាន​តួនាទីជាប្រធាននៃក្រុមប្រឹក្សាភិបាល GE ដដែល រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧៕