(ប៉េកាំង)៖ អ្នកទេសចរណ៍ចិន និងបរទេសកាន់តែច្រើនឡើងក្នុងមួយឆ្នាំៗ បានធ្វើដំណើរទៅកម្សាន្ត នៅឯរមណីយដ្ឋានមួយកន្លែង ដែលគេដាក់ឈ្មោះឱ្យថា ទីក្រុងខ្មោច (ghost city) ​ស្ថិតនៅក្នុងតំបន់ស្វយ័ត Xinjiang។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

ដោយសារតែ​ទីក្រុងខ្មោច​ស្ថិតនៅលើទីវាលដ៏ធំល្វឹងល្វើយមួយ មានសណ្ឋានដី និងខ្យល់បក់ខុសពីធម្មតា វាបានទាក់ទាញភ្ញៀវទេសចរ​ ឲ្យចូលចិត្តដំណើរកម្សាន្ត​បែបផ្សងព្រេងកាន់​តែច្រើនឡើង​មកទស្សនានៅតំបន់នេះ។ ទីក្រុងខ្មោចស្ថិត​នៅក្នុងតំបន់ Wuerhe មានចំងាយ​ប្រមាណជា ១០០គីឡូម៉ែត្រ ពីទីក្រុង Karamay នៃ​តំបន់ស្វយ័ត Xinjiang របស់ ជនជាតិដើម​ភាគតិច Uygur ព្រមទាំងមាន​ផ្ទៃ ១០០,០០០គីឡូម៉ែត្រក្រឡា ឬ១០ហិចតា។

គួរបញ្ជាក់ថា កាលពីមុនទីក្រុងខ្មោចនេះ មិនមានផ្លូវ​តភ្ជាប់ទៅពិភពខាងក្រៅនោះឡើយ ហើយក៏គ្មាន​មនុស្សរស់នៅ​តាមតំបន់​បរិវេណជុំវិញដែរ។​ ជាងនេះទៅទៀត​​នៅពេល​មានខ្យល់បកខ្លាំង ឬព្យុះដីខ្សាច់ម្ដងៗ វាធ្វើឱ្យតំបន់នេះងងឹតសូន្យឈឹង។ ចំណែកឯ​នៅពេលយប់វិញគេអាច​នឹងលឺសំឡេងឆ្កែព្រៃលូ ដែលអាចធ្វើឱ្យ​អ្នកទេសចរណ៍​ខ្លះព្រឺឆ្អឹងខ្នង ប្រៀបដូចជាដឹងថា នឹងមានខ្មោចលងដូច្នោះឯង៕