(តួកគី)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយនៅ​ក្នុងសុន្ទរកថា​ជាសាធារណៈកាលពី​ថ្ងៃពុធថា​ ប្រសិនបើអ្នកណាម្នាក់​ដែលមានទំនាក់ទំនង​ជាមួយចលនា Gulen នៅក្នុងប្រទេសតួកគី​ត្រូវបានដោះលែង​ពីពន្ធនាគារ នោះសាធារណៈជន​តួកគីនឹង «ដាក់ទោសពួក​គេនៅតាមផ្លូវតែម្តង»។

គួរបញ្ជាក់ថា លោក Erdogan បានតាមដាន​លើករណីនោះ​ជាប្រចាំថ្ងៃ និងនិយាយថា នៅក្នុងសុន្ទរកថា​របស់លោកថា «ប្រសិនបើរពួកគេ (អ្នកដែលតាមលោក Gulen) ត្រូវបានដោះលែង​ បន្ទាប់ពីពួកគេរួចពីពន្ធនាគាររបស់ពួកគេ នៅពេលដែលឃើញ​ពួកគេនៅលើផ្លូវ នោះប្រជាជនរបស់យើង​ នឹងដាក់ទោសពួកគេ។ ប្រជាជននឹងស្ដោះ​ទឹកមាត់​ដាក់មុខរបស់ជនទាំងនោះ ហើយពួកគេ (អ្នកដែលតាមលោក Gulen) នឹងលង់ទឹកមាត់ប្រជាជនរបស់យើង»។ នេះបើតាមប្រភព​ព័ត៌មាន Turkish Times ត្រូវបានដកស្រង់នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។

ប្រទេសតួកគី​ដែលបានរួចរស់ជីវិត​ បន្ទាប់ពីការប៉ុនប៉ង​ធ្វើរដ្ឋប្រហារយោធា​មួយ នៅថ្ងៃទី១៥ ខែកក្កដា ដែលបាន​សម្លាប់​មនុស្សជាង ២៤០នាក់ និងរងរបួសជាងមួយពាន់​អ្នកផ្សេងទៀត។ ភ្លាមៗបន្ទាប់ពីការរើបំរាស់នេះ (AKP) រដ្ឋាភិបាលរបស់គណបក្សយុត្តិធម៌ និងការអភិវឌ្ឍន៍ រួមជាមួយប្រធានាធិបតីលោក Erdogan បានធ្វើការស្តីបន្ទោស ទៅលើក្រុម Gulen។ ក្រុមនេះបាន​​បដិសេធយ៉ាងខ្លាំង​ ចំពោះការចូលរួមណាមួយក្នុងការប៉ុនប៉ង​ធ្វើរដ្ឋប្រហារនោះ។

យោងតាមរបាយការណ៍​ទីភ្នាក់ងារ Anadolu របស់រដ្ឋ នៅថ្ងៃទី ២៨ ខែឧសភា ដែលមានមនុស្ស​ចំនួនជាង ១៥៤,៦៩៤​នាក់ ដែលត្រូវគេឃុំខ្លួន​ហើយចំនួន ៥០,១៣៦​នាក់ផ្សេងទៀត ដែលត្រូវបានគេ​ចាប់ដាក់គុក ដោយសារការចោទប្រកាន់​ថា មានទំនាក់ទំនង​ជាមួយ​ចលនា Gulen តាំងពីការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​បានបរាជ័យនោះ។

«បច្ចុប្បន្ននេះមានអ្នក​ទោសចំនួន ២២១.៦០៧នាក់ នៅក្នុងពន្ធនាគារ ប៉ុន្តែចំណុះ​របស់ពន្ធនាគារគឺ មានត្រឹមតែ​ចំនួន ២០៣,០០០នាក់ ដែលធ្វើឱ្យមានលើសចំនួនរហូតដល់ ០៩ភាគរយ។» នេះបើយោងតាមសេចក្តីថ្លែងការណ៍​មួយ របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី លោក Bekir Bozdag ហើយលោកបានបន្ថែមទៀតថា អ្នកទោសមួយចំនួន ឈនដល់ថ្នាក់ដាក់វេនគ្នាដេកថែមទៀត៕