(អារ៉ាប៊ីសាអូឌីត)៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Adel al-Jubeir បានឲ្យដឹងនៅថ្ងៃចន្ទនេះថា បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ Gulf អាចធ្វើការដោះស្រាយបញ្ហាជម្លោះ ជាមួយប្រទេសកាតាបានដោយខ្លួនឯង ហើយមិនត្រូវការជំនួយពីអ្នកខាងក្រៅនោះទេ។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនាយប់ថ្ងៃទី៧ ខែមិថុនានេះ។

ដោយលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នៅទីក្រុង Berlin លោក Adel al-Jubeir បានលើកឡើងថា «យើងមិនសុំឲ្យ មានការនាំសម្រុះសម្រួលនោះទេ, យើងជឿជាក់ថា បញ្ហានេះអាចដោះស្រាយបាន ដោយប្រទេសស្ថិតនៅក្នុង ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ តំបន់ឈូងសមុទ្រ Gulf»

លោកបានបន្តថា លោកមិនបានទទួលការបញ្ជាក់ជាផ្លូវការ​ ​នៃការស៊ើបអង្កេតណាមួយ របស់សហរដ្ឋអាមេរិក​ ទៅលើការចោទប្រកាន់នៃការវាយប្រហារ (Hack) របស់ទីភ្នាក់ងារសារព័ត៌មានរបស់កាតានោះទេ ដោយនេះគឺជា​ផ្នែកមួយនៃបញ្ហាជម្លោះ។ «ជាមួយនឹងការពិចារណា ដើម្បីចាត់វិធានការដោយព្រមទទួល ធ្វើដោយភ្នាក់ងារ FBI ខ្ញុំបានដឹងហើយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែមិនទាន់បានទទួលការបញ្ជាក់ ជាផ្លូវការណាមួយនោះទេ ហើយខ្ញុំមិនអាចបង្ហាញ តួនាទីជាផ្លូវការណាមួយឡើយ» នេះបើតាមសម្តីលោក Jubeir បានលើកឡើង៕