(ប៉េកាំង)៖​ ផ្កាយរណបស្រាវជ្រាវឋានព្រះច័ន្ទ មានឈ្មោះថា Chang'e 5 ត្រូវបានគេរំពឹងថា នឹងចុះចតនៅឯ​តំបន់ Mons Rumker ជាមួយនឹងការនាំយក​ដកុំថ្មគំរូបពីព្រះច័ន្ទ ត្រឡប់មកកាន់ផែនដីវិញ​នៅចុង​ឆ្នាំ២០១៧នេះ។ នេះបើតាមសម្តីមន្ត្រីនៃទីភ្នាក់ងារអវកាសចិន លោក Liu Jizhong ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទស្ដីពីការរុករក​លំហអាកាសសកល ក្នុងទីក្រុងប៉េកាំង​កាលពីថ្ងៃអង្គារ នាយកមជ្ឈមណ្ឌល​ស្រាវជ្រាវ​ឋានព្រះច័ន្ទ លោក Liu Jizhong បានបញ្ជាក់ថា នេះគឺជាលើកទីមួយហើយ​ដែលអ្នក​អវកាសចិន​បង្ហាញពី​ទីតាំងយានអវកាស​ត្រូវចុះចត រីឯផ្កាយរណប Chang'e 4 ក៏ត្រូវបានគេរំពឹង​ដែរថា នឹងចុះចតនៅលើផ្ទៃព្រះច័ន្ទ នៅឆ្នាំ២០១៨ខាងមុខនេះ។

លោក Liu Jizhong បានបន្ថែមទៀតថា ការរុករក​និងការស្រាវជ្រាវ​ឋានព្រះច័ន្ទ គឺជាឱកាស​មួយនៃកិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក៏ដូចជា​កសាងភូមិ​អន្តរជាតិ ឬស្ថានីយ៍ស្រាវជ្រាវ​នៅលើផ្ទៃព្រះច័ន្ទ ដែលក៏ជាគោលដៅ​រយៈពេលវែងរបស់ចិន​ផងដែរ។ គួរបញ្ជាក់ថា គិតចាប់តាំងចិន​​ស្នើសុំកិច្ចសហប្រតិបត្តិការ​​ស្ដីពីផ្កាយរណប Chang'e 4​ កាលពី​ឆ្នាំ២០១៦មក រដ្ឋាភិបាល​ទីក្រុងប៉េកាំង ទទួលបានគំរោង​ច្រើនជាង២០ពីបណ្ដាប្រទេសនានា៕