(កាប៊ុល)៖ ប្រធានាធិបតីអាមេរិក​អាហ្វហ្គានីស្ថាន លោក Ashraf Ghani បានឱ្យថា ចំនួនអ្នកស្លាប់​ដោយការវាយប្រហារ​បំផ្ទុះគ្រាប់បែក​ លើរថយន្តដ៏កក្រើក នៅទីក្រុងកាប៊ុល​កាលពី​ខែឧសភា បានកើនដល់​១៥០នាក់ហើយ ខណៈមនុស្សជា​ច្រើននាក់ផ្សេង​ទៀត កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ ដោយវាបានបំបែកកំណត់ត្រាចាស់កាលពីឆ្នាំ២០០១ ដែលមានមនុស្សស្លាប់ដោយសារការវាយប្រហារ ក្នុងចំនួនច្រើនបំផុត ក្នុងពេលតែមួយថ្ងៃ។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរ​អាហ្វហ្គានីស្ថាន ការវាយប្រហារអត្តឃាត​បំផ្ទុះរថយន្ដនេះ បានកើតឡើង​តំបន់ក្បែរស្ថាន​ទូតអាល្លឺម៉ង់ និងអ៊ីរ៉ង់ នៅម៉ោង ៨៖៣០នាទីព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧ រីឯក្រុម ISIS ក៏បានចេញមុខទទួល​ខុសត្រូវ​ លើទង្វើដ៏សាហាវព្រៃផ្សៃនេះដែរ។ ក៏ប៉ុន្តែ មុននឹងមាន​ការវាយប្រហារ​ រដ្ឋមន្ត្រីការពារជាតិ​អាមេរិកធ្លាប់បាន​ព្រមានថា ឆ្នាំ២០១៧នេះ អាចជាឆ្នាំ​ដែលមាន​ការប្រឈមមុខគ្នា​​ដ៏ក្តៅគគុក​បន្ថែមទៀត រវាងកងកម្លាំង​បរទេស ក៏ដូចជា​អាហ្វហ្គានីស្ថាន​ ចំពោះមុខ​ការវាយប្រហារ​​ដោយភេរវកម្ម​ជាច្រើនករណី ក្នុងប្រទេស​​អាស៊ីខាងត្បូង​មួយនេះ។

គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែក​ក្នុងរដ្ឋធានីកាប៊ុល កាលពីខែឧសភា គឺជាការវាយប្រហារ​ដ៏អាក្រក់បណ្ដាល​ឱ្យមនុស្សស្លាប់ច្រើនជាង​គេបំផុត គិតចាប់តាំង​ពីឆ្នាំ២០០១មក៕