(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ អាមេរិកគ្រោងធ្វើតេស្ត ប្រព័ន្ធបាញ់ទម្លាក់មីស៊ីលផ្លោង ICBM ជាថ្មីម្តងទៀតក្នុង​ឆ្នាំ២០១៨ និងគ្រោងដាក់ពង្រាយ៤៤គ្រឿង ក្នុងឆ្នាំ២០១៧។

២៖ លោក ដូណាល់ ត្រាំ សម្រេចមិនរើស្ថានទូតអាមេរិកពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមឡើយ សម្រាប់អំឡុងពេលនេះ។

៣៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ទាស់សម្តីបែកផ្សែងជាមួយ កូនស្រីលោកស្រី ហ៊ីលឡារី គ្លីនតុន ជុំវិញការធ្វើអត្ថាធិប្បាយរបស់​លោក ឌូតឺតេ ពាក់ព័ន្ធនឹងការរំលោភសេពសន្ថវៈ។

៤៖ លោក ដូណាល់ ត្រាំ ប្រកាសថា នឹងចាកចេញពីកិច្ចព្រមព្រៀង ស្តីពីបម្រែបម្រួលអាកាសធាតុ ទីក្រុងប៉ារីស» ខណៈ​មេដឹកនាំ​បារាំង​ព្រមាន​ពី​បញ្ហា ដែលអាមេរិកនឹងប្រឈម។

៥៖ អ្នកជំនាញអាមេរិកអះអាង បច្ចេកវិទ្យាអភិវឌ្ឍន៍មីស៊ីលកូរ៉េខាងជើង ទទួលបានពីរុស្ស៊ី និងអ៊ុយក្រែន ទើបមានសន្ទុះលឿនបែបនេះ។

៦៖ មនុស្សចំនួន៣៦នាក់ស្លាប់ និង៥៤នាក់របួស ក្នុងហេតុការណ៍ជនប្រដាប់អាវុធ ចូលបាញ់បោះ និងដុតសណ្ឋាគារ-កាស៊ីណូ នៅ​កណ្តាល​ទីក្រុង​ម៉ានីលនៃប្រទេសហ្វីលីពីន។

៧៖ ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើសុំជំនួយពីអតីតប្រធាន UN លោក បាន គីមូន ខណៈកំពុងមានរឿងឈឺ​ក្បាលច្រើន ពិបាកដោះស្រាយពេក៕