(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទ័ពអាកាសអាមេរិក រំពឹងនឹងទទួលបាន​ថវិកា​ជាតិបន្ថែម ដើម្បីអភិវឌ្ឍន៍​យន្តហោះចម្បាំង​ទំនើបៗ ក៏ដូចជាគ្រាប់មីស៊ីល​ប្រដេញ បំពាក់​នុយក្លេអ៊ែរ ដែលគ្មានគូប្រៀប។

២៖ អង្គការ NASA របស់សហរដ្ឋអាមេរិក​ ចេញផ្សាយលទ្ធផលវិទ្យាសាស្រ្តរបស់បេសកកម្ម Juno ដែលកំពុងសិក្សាទៅលើព្រហស្បតិ៍ រួមជាមួយនិងរូបភាពដ៏កម្រនៃប៉ូលទាំងសងខាងរបស់វា។

៣៖ អតីតមន្រ្តីជាន់ខ្ពស់ក្នុងខេត្តមួយនៃប្រទេសចិន ត្រូវបានប្រហារជីវិត ដោយសារតែបានប្រព្រឹត្តអំពើពុករលួយ និងមនុស្សឃាត។

៤៖ រដ្ឋាភិបាលឡាវ សម្រេចបញ្ឈប់ការសាងសង់ អគារសាធារណៈទាំងអស់ រហូតដល់ឆ្នាំ២០២០ តប​តាម​នយោ​បាយ​សន្សំ​សំចៃ​ថវិកា​ជាតិ។

៥៖ អាជ្ញាធរនីហ្សេរីយ៉ា រឹបអូសបានអាវុធខុសច្បាប់ ដែលលួចនាំចូលពីតួកគី ក្នុងនោះមានកាំភ្លើងចំនួន៤០០ដើម។

៦៖ ទីភ្នាក់ងារ FBI បដិសេធមិនផ្តល់ឯកសារ ពាក់ព័ន្ធការទាក់ទងរវាងលោក ដូណាល់ ត្រាំ និងលោក Comey។

៧៖ ទីភ្នាក់ងារព័ត៌មានរបស់ ISIS ចេញផ្សាយថា ខ្លួនជាអ្នករៀបចំផែនការបំផ្ទុះគ្រាប់បែក នៅទីក្រុងហ្សាការតា ស្លាប់ប៉ូលិស០៣នាក់​ និង​របួស១២នាក់៕