(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្ត Ford Motor Co បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ខ្លួនបានបណ្តេញ លោក Mark Fields នាយកប្រតិបត្តិរបស់ខ្លួន ឲ្យចេញពីតំណែង ហើយបានតែងតាំងនាយកប្រតិបត្តិថ្មី ដើម្បីមើលការខុសត្រូវលើក្រុមដែលកិច្ចខិតខំប្រឹងប្រែងក្នុងការផលិតរថយន្ត។

លោក Jim Hackett អាយុ៦២ឆ្នាំ ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Steelcase Inc នឹងមកជំនួសតំណែង ជានាយកប្រតិបត្តិថ្មី របស់ក្រុមហ៊ុន Ford Motor Co ដែលជាក្រុមហ៊ុនផលិតរថយន្ត ជាប់លំដាប់ថ្នាក់លេខ២ របស់សហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន៕

លោក Mark Fields