(អាមេរិក)៖ ប៉ូលិសនៅទីក្រុង ​New York សហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងថា មានករណីគ្រោះថ្នាក់បណ្តាលឲ្យមនុស្សជាង២០នាក់ មានអ្នករងគ្រោះ យ៉ាងច្រើន បន្ទាប់ពីរថយន្តបើកក្នុងល្បឿនលឿនមួយគ្រឿង បានបើកចូលទៅក្នុងតំបន់សម្រាប់មនុស្សដើរ នាតំបន់ Times Square និងជាតំបន់ពាណិជ្ជកម្ម, តំបន់ទេសចរណ៍ និងមជ្ឈមណ្ឌលកម្សាន្ត ក្នុងទីក្រុង ​New Yok សហរដ្ឋអាមេរិក បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ប្រមាណ២០នាក់ ទទួលរងរបួស និងម្នាក់បានស្លាប់។ នេះបើតាមសារព័ត៌មាន BBC ចុះផ្សាយមុននេះបន្តិច នាយប់ថ្ងៃទី១៨ ខែឧសភានេះ។

បើតាមសាក្សីនៅកន្លែងកើតហេតុ​ បានឲ្យដឹងថា ជនរងគ្រោះ៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះហើយ ខណៈម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់នេះ ប៉ូលិសបានអះអាងថា មិនជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ។