(ពិភពលោក)៖ មួយរយៈចុងក្រោយនេះ ស្ថានការណ៍អន្តរជាតិសំខាន់ៗបានកើតមានឡើង នៅពាសពេញ​ពិភពលោក ដែលកំពុងតែបង្កជាក្តីព្រួយបារម្ភនៅឡើយ ចំពោះបណ្តាប្រទេសមួយចំនួនថា អាចនឹងកើតមានជម្លោះធ្ងន់ធ្ងរនៅថ្ងៃអនាគត។ ដូច្នេះសូមតាមទស្សនាកម្រងរូបភាពពិសេសៗ នៃព្រឹត្តិការណ៍អន្តរជាតិ ប្រចាំថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ៖

១៖ ប្រទេសចិនបានធ្វើការទាមទារឲ្យអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ដំណើរការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD ជាបន្ទាន់!

២៖ អាមេរិក សម្រេចបញ្ជូនយន្ដហោះស៊ើបការណ៍ Global Hawk ទៅជប៉ុន តាមដានសកម្មភាពកូរ៉េខាងជើង!

៣៖ ដោយសាររឿងអាស្រូវផ្លូវភេទ ទីបំផុតសហប្រធានទូរទស្សន៍ Fox News លោក Bill Shine សម្រេចលាលែងពីតំណែង!

៤៖ កូរ៉េខាងជើងចោទអាមេរិកថា កំពុងរុញច្រានឧបទ្វីបកូរ៉េ ចូលជ្រោះភ្លើងសង្រ្គាម ដោយយន្តហោះទម្លាក់គ្រាប់បែក B-1B!

៥៖ ប្រធានាធិបតីវេណេស៊ុយអេឡា ទាមទារឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈការតវ៉ាទាមទារ​លោក​ចុះចេញពីអំណាច បង្កឲ្យមនុស្សស្លាប់កើនដល់ ២៩នាក់!

៦៖ សហរដ្ឋអាមេរិក ក្រើនរំលឹកប្រជាជនខ្លួន ឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះភេរវកម្ម ពេលធ្វើដំណើរទៅអឺរ៉ុប!​

៧៖ សេតវិមានអាមេរិកចេញមុខបកស្រាយថា ជំនួបលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មិនអាចកើតឡើងក្នុងពេលឆាប់ៗនេះទេ!