(បាសេឡូណា)៖ ជំនួបខ្លាំងប៉ះខ្លាំងរវាងក្លឹប FC Barcelona ជួប Real Madrid ត្រូវបានគេឲ្យឈ្មោះថា «El Clasico» បង្កើតបានជាព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍ ដែលក្នុង១រដូវកាលៗ ក្រុមយក្សរបស់អេស្ប៉ាញទាំងពីរខាងលើជួបគ្នា យ៉ាងតិចណាស់ ក៏២ដងដែរ។

El Clasico តែងតែមានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រនៅវិញពិភពលោក ពីព្រោះក្លឹបទាំងពីរសំបូរទៅដោយកីឡាករ ល្បីលេងល្អជាច្រើន និងតម្លៃខ្លួនថ្លៃជាងគេលើលោកថែមទៀតផង។

ដូច្នេះអង្គភាពសារព័ត៌មាន Fresh News សូមលើកវិដេអូ Highlight បំប៉ោងសំណាញ់ទីគ្នាចំនួន ១០គ្រាប់ល្អបំផុត មកបង្ហាញជូនប្រិយមិត្តមានដូចខាងក្រោមនេះ៖