(សេអ៊ូល)៖ ក្រុមជំនាញផ្នែកសង្គ្រោះរបស់កូរ៉េខាងត្បូង ទំនងជាបានរកឃើញគ្រោងឆ្អឹងនៃជនរងគ្រោះ នៅក្នុងនាវា Sewol ដែលបានលិចអស់រយៈពេល០៣ឆ្នាំមកហើយ និងត្រូវបានស្រង់ចេញពីក្នុងទឹកសមុទ្រ កាលពីសប្តាហ៍មុននេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។

សេចក្តីប្រកាសជាផ្លូវការត្រូវបានក្រសួងកូរ៉េខាងត្បូងអះអាងថា នឹងចេញនៅល្ងាចថ្ងៃអង្គារនេះ ខណៈដែល​មានសេចក្តីរាយការណ៍ជាបឋមថា គ្រោះឆ្អឹងនោះអាច​ជាគ្រោងឆ្អឹងមួយ​ក្នុងចំណោមជនរងគ្រោះ​ទាំង ០៩នាក់ ដែលបាន​បន្តបាត់ខ្លួន​ក្រោយហេតុការណ៍លិច​នាវា Sewol កាលពីឆ្នាំ២០១៤ ដែលបានសម្លាប់​ជនរងគ្រោះភាគច្រើន​ជាសិស្សសាលា​ក្មេងៗចំនួន ៣០៤នាក់៕