(ញូដេលី)៖ កងទ័ពជើងទឹកឥណ្ឌានាពេលថ្មីៗបានប្រកាសថា ខ្លួនបានធ្វើតេស្តសាកល្បងដោយជោគជ័យនូវប្រព័ន្ធបាញ់​គ្រាប់មីស៊ីលប្រឆាំងយន្តហោះចម្បាំង SAM ដោយជោគជ័យ ដែលត្រូវបានបាញ់ចេញពីនាវាដឹក​យន្តហោះចម្បាំង INS Vikramaditya។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ​ទី២៥ ខែមីនា ឆ្នាំ២០១៧។

មន្ត្រីយោធាឥណ្ឌាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ការបាញ់មីស៊ីល​ត្រូវបានធ្វើឡើង​នៅក្នុងឆ្នេរសមុទ្រ​អារ៉ាប់កាលពីថ្ងៃពុធមកម្ល៉េះ ដើម្បីធ្វើការត្រៀមខ្លួន​សម្រាប់ធ្វើប្រតិបត្តិការនៅតំបន់ដែន​សមុទ្រភាគខាងលិចដែលដឹកនាំ​ដោយ​លោកឧត្តមនាវីឯក Girish Luthra»។ គួរបញ្ជាក់ថា​នាវាដឹក​យន្តហោះចម្បាំង INS Vikramaditya ដែលផលិតដោយ​អ៊ុយក្រែននេះ ត្រូវបានផ្ទេរមកដល់​ដៃកងទ័ព​ឥណ្ឌាកាលពី​ឆ្នាំ២០១៣ ដើម្បីបង្កើន​វិស័យការពារ​ដែនសមុទ្រ៕