(តូក្យូ)៖ ប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន ដែលត្រូវដកស្រង់ដោយ​បណ្តាញព័ត៌មាន ក្យូដូ ឲ្យដឹងនៅមុននេះ​បន្តិចថា ប្រទេសកូរ៉េខាងជើង​ទំនងជាបានបាញ់គ្រាប់មីស៊ីល​ប៉ុន្មានគ្រាប់​បន្ថែមទៀត នៅព្រឹកថ្ងៃនេះ​តែម្តង ប៉ុន្តែមន្ត្រីយោធាកូរ៉េខាងត្បូងបានអះអាងថា វាប្រហែលជាបានទទួលបរាជ័យ។ នេះបើតាមការផ្សាយរបស់ Channel News Asia ដកស្រង់ពីក្យូដូ នាព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។

យោងតាមយោធា​កូរ៉េខាងត្បូង កូរ៉េខាងជើង​បានបាញ់សាកល្បង​មីស៊ីលជា​ច្រើនគ្រាប់ មិនទាន់ត្រូវ​បានកំណត់​ប្រភេទនៅម៉ោងប្រមាណ ៧៖០០នាទីព្រឹក (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) ចេញពីតំបន់​ឆ្នេរភាគខាងកើត​នៃទីក្រុង Wonsan​ ហើយដែល​នេះគឺជាការ​សាកល្បងមីស៊ីល​លើកទី២ នៅក្នុងខែមីនា​នេះ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​កំពុងធ្វើសមយុទ្ធយោធា​ទ្រង់ទ្រាយធំ​ប្រឆ្នាំ។  

មួយវិញទៀត​សេចក្ដីរាយការណ៍​ពីការបាញ់​មីស៊ីលនេះ បានកើតមានឡើង​នៅចំពេល​ដែល​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានព្រមានប្រើប្រាស់​កម្លំាងយោធា​ដាក់​គ្នាទៅវិញមក ស្របពេលចិន និងកូរ៉េខាងត្បូង កំពុងមាន​ភាពតានតឹងគ្នារឿង​ដាក់ពង្រាយមីស៊ីល​អាមេរិក THAAD នៅលើ​ឧបទ្វីបកូរ៉េថែមទៀត៕