(គូឡាឡាំពួរ)៖ ជនសង្ស័យ​ជាជនជាតិកូរ៉េខាងជើងចំនួន០៣រូប ក្នុងចំណោមមុខសញ្ញា០៤រូបដែល​ត្រូវ​បានគេសង្ស័យ​ថា​ បានរត់ទៅ​ដល់​​ប្រទេសកូរ៉េខាងជើងវិញ​ទៅហើយនោះ ត្រូវបាន​ប៉ូលិសសហព័ន្ធ​ម៉ាឡេស៊ី​អះអាងថា គឺជាក្រុមដែល​រៀបចំ​គំរោង​សម្លាប់​លោក គីម ជុងនាំ បងប្រុស​មេដឹកនាំកំពូល​កូរ៉េខាងជើង​តែម្តង ដែលបាន​ប្រព្រឹត្តទៅ​នៅ​ព្រលានយន្តហោះ​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ នេះបើតាម​ប្រភព​ព័ត៌មាន Channel News Asia ចេញផ្សាយ​នៅមុននេះ​បន្តិច នាល្ងាច​ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

ការអះអាងរបស់​ប្រភពពីមន្ត្រីប៉ូលិសម៉ាឡេស៊ី​ខាងលើនេះ ធ្វើឡើងចំពោះ​ក្រុមជនសង្ស័យ​ជាជនជាតិ​កូរ៉េខាងជើង​ដូចជា លោក Ri Jae Nam, Hong Song Hac, និង Ri Ji Hyon បានធ្វើដំណើរ​ចាកចេញ​ពីទីក្រុងហ្សាការតា​ទាំងយប់ ទៅកាន់ទីក្រុង​ឌូបៃនៅម៉ោង ១០៖២០នាទីយប់​នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ជាថ្ងៃកើតហេតុ​តែម្តង។ ព័ត៌មានលម្អិត​បន្ថែមស្តីពីជនទាំងបួន​ខាងលើនេះនៅមិនទាន់​មាន​ការ​បញ្ជាក់បន្ថែម​នោះឡើយ៕