(តូក្យូ)៖ គ្រោះរញ្ជួយផែនដី​កំរិត៥.១រ៉ិចទ័រ បានវាយប្រហារក្បែរ​ឆ្នេរនៃខេត្ត Iwate Prefecture ដែលស្ថិត​នៅភាគឦសាន​ប្រទេសជប៉ុន​ជាមួយ​​និងជម្រៅ​៣០គីឡូម៉ែត្រ​ពីក្រោម​បាតសមុទ្រ នៅម៉ោង​៥៖០៦នាទី​ល្ងាច (ពេលវេលានៅ​ទីក្រុងតូក្យូ)។ នេះ​បើ​តាម​ព័ត៌មានពីទី​ភ្នាក់​ងារ​ព្យាការណ៍​អា​កាស​ធាតុ ដែល​ដក​ស្រង់​​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិនស៊ិនហួរ នៅមុននេះបន្តិច​នារសៀលថ្ងៃ​ព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន JMA ពុំបានចេញ​សារព្រមាន​អំពីរលកយក្ស​ស៊ូណាមិ​ ដែលអាចនឹងបង្ក​ឡើងដោយ​ការញ័ររញ្ជួយ​​ខាង​លើ​នោះឡើយ ហើយពេល​ភ្លាមៗនេះ​ក៏មិនមានសេចក្តីរាយការណ៍​ណាមួយ​ស្តីពី ការបំផ្លិចបំផ្លាញ គ្រោះថ្នាក់ និងមនុស្សរងគ្រោះ ​ដោយ​​គ្រោះ​ធម្មជាតិនេះនៅឡើយដែរ៕