(ហុងកុង)៖ យន្តហោះដឹកទំនិញមួយគ្រឿង ដែលធ្វើដំណើរពីទីក្រុងហុងកុង សំដៅមកកាន់ប្រទេសតួកគី​វិញ បានធ្លាក់នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ជាប់ព្រំដែននឹងប្រទេសចិន និងកាហ្សាក់ស្ថាន ដែល​យន្តហោះ​​នេះជាកម្មសិទ្ធិ​របស់​ក្រុមហ៊ុនតួកគី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។

ការធ្លាក់នេះបានកើតឡើងនៅពេលដែលយន្តហោះ បានព្យាយាមធ្វើការចុះចតនៅព្រលាន​យន្តហោះ​របស់ ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ ព័ត៌មានស្តីពីមនុស្សស្លាប់​មិនទាន់មានការបញ្ជាក់នោះទេ ហើយ​សម្រាប់​ព័ត៌មាន​លម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តិចទៀត៕