(អ៊ីស្តង់ប៊ុល)៖ ឧបនាយករដ្ឋមន្រ្តី​ប្រទេស​តួកគី បានលើកឡើង​នៅថ្ងៃ​ព្រហស្បតិ៍​នេះថា ខ្មាន់កាំភ្លើង​ដែលបាន​បើក​ការវាយប្រហារ​​​ដោយ​​បាញ់​​សម្លាប់​​មនុស្ស​ចំនួន ៣៩នាក់ក្នុងក្លឹប​កម្សាន្ត​ពេលរាត្រី​មួយកន្លែង​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល នាយប់ថ្ងៃឆ្លងឆ្នាំសកលអាចជាជនជាតិដើមភាគតិច​មួយក្រុមមានឈ្មោះថា «អ៊ុយហ្គឺ (Uyghurs)»។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៉ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។

ថ្លែងប្រាប់ក្រុម​អ្នកសារព័ត៌មាន​​​ឧបនាយករដ្ឋមន្រ្តី​តួកគី​លោក Veysi Kaynak បានអះអាងដូច្នេះថា «ភេរវករ​នៃ​អំពើរ​ដ៏​ឃោរ​ឃៅ​នេះ​​ប្រហែល​ជា​ជន​ជាតិ​ភាគ​តិចអៃហឺ»។

គួរបញ្ជាក់ដែរថា ក្លឹបកម្សាន្តពេលរាត្រីលំដាប់ខ្ពស់ឈ្មោះថា Reina បានទទួលរង​ការវាយប្រហារ​នៅអំឡុង​ឱកាសអបអរ​ថ្ងៃឆ្លងឆ្នាំសកល ពីសំណាក់បុរសម្នាក់ប្រដាប់​ទៅដោយកាំភ្លើងរះមួយដើម ហើយជន​បរទេស​យ៉ាងហោច​ណាស់ចំនួន ២០នាក់ស្ថិតនៅក្នុងចំណោមអ្នកដែល​បានបាត់បង់ជីវិត និងមនុស្សដល់​ទៅជិត ៧០នាក់​បានរងរបួស។ ចំណែកឯក្រុមភេរវករ​ដែលនៅពីក្រោយករណីនេះ​គឺក្រុមសកម្មប្រយុទ្ធ ISIS៕