(អ៊ីស្តង់ប៊ុល)៖ ការវាយប្រហារដោយខ្មាន់កាំភ្លើង បន្លំខ្លួនជាតាណូអែល ដែលបានបាញ់រះនៅក្នុងក្លឹប​កម្សាន្ត ក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៅកណ្តាលយប់ថ្ងៃឆ្លងឆ្នាំសកលនោះ បានបណ្តាលឲ្យមនុស្សស្លាប់​កើនឡើងដល់ ៣៩នាក់ហើយ ខណៈជិត ៤០នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យ។ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧។

ការវាយប្រហារបានកើតឡើងនៅវេលាម៉ោង ១៖៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី០១ ខែមករា តែម្តង ដោយប៉ូលិសបានបាញ់សម្លាប់ខ្មាន់កាំភ្លើង នៅហ្នឹងកន្លែងតែម្តង បន្ទាប់ពីរូបគេបានបាញ់រះ​ក្នុងក្លឹបកម្សាន្តមួយឈ្មោះ Reina នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ រហូតមកដល់​ពេលនេះគេ នៅតែបន្ទាន់អាច​បង្ហើបអត្តសញ្ញាណរបស់ ខ្មាន់កាំភ្លើង និងក្រុមភេរវករដែល​ស្ថិតនៅ​ពីក្រោយ​ ការវាយប្រហារ​នោះដរដែល៕