(អង់ការ៉ា)៖ សារព័ត៌មាន​ក្នុងតំបន់បាន​រាយការណ៍ថា មេដឹកនាំកំពូលថ្នាក់តំបន់​របស់ក្រុម​រដ្ឋអ៊ីស្លាម ISIS បានស្លាប់ក្រោម​ការ​វាយប្រហារ​​របស់​កងទ័ព​​អាកាស ទម្លាក់គ្រាប់បែក​​របស់តួកគី ទៅលើតំបន់ al-Bab នៃប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាល្ងាចថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។

មេដឹកនាំកំពូលខាងលើនេះមានឈ្មោះថា Ebu Husen Tunusi បានស្លាប់នៅពេលដែល​ក្បូនរថយន្តរបស់​លោកបានទទួលរង​ដោយគ្រាប់បែក​ទម្លាក់ពីយន្តហោះ​ចម្បាំងតួកគី ស្ថិតនៅតំបន់ al-Bab។ គួរបញ្ជាក់ថា​ប្រទេសតួកគីកំពុងតែ​បំពេញប្រតិបត្តិការ​មួយនៅឡើយ ដែលមានឈ្មោះថា Euphrates Shield ដើម្បីកម្ចាត់ក្រុមភេរវករ ជាពិសេសក្រុម ISIS ពីទឹកដីស៊ីរី៕