(អេក្វាឌ័រ)៖ គ្រោះមហន្តរាយរញ្ជួយដីកំរិត ៥.៧រ៉ិចទ័រ ដែលបានវាយប្រហារភាគខាងជើង​ប្រទេសអេក្វាឌ័រ បានបន្សល់ទុក​មនុស្សពីរនាក់ស្លាប់ និង១៥នាក់ផ្សេងទៀតបានទទួលរងរបួស​នៅថ្ងៃអង្គារនេះ ខណៈពេល​ដែលទ្រព្យសម្បត្តិជាច្រើន​បានទទួលរងការខូចខាតច្រើនគួរសម។ នេះបើ​តាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

បើយោងតាមលេខាធិការដ្ឋាន​ការគ្រប់គ្រងហានិភ័យ​នៃប្រទេសអេក្វាឌ័រ គ្រោះរញ្ជួយដីខាងលើ​បានកើតឡើង​នៅចំខេត្ត Esmeraldas ដែល​លាត​សន្ធឹង​តាម​បណ្តោយ​ឆ្នេរ​ Atacames នៅភាគ​ខាង​ជើងប្រទេស​ជាប់​ព្រំ​ប្រទល់ជាមួយប្រទេស​កូឡុំប៊ី នាវេលាម៉ោង២៖១១នាទីព្រឹកថ្ងៃអង្គារ (ម៉ោងនៅក្នុង​ប្រទេស​អេក្វាឌ័រ) និងមានជម្រៅ៥​.២គីឡូម៉ែត្រ ហើយវាបានបណ្តាលឲ្យអគារ​ប្រហែលជា១០ខ្នងដួល​រលំ ខណៈ​៦៥​ខ្នង​ផ្សេង​ទៀត​បាន​ទទួល​រង​​ការខូចខាតធ្ងន់ធ្ងរ៕