(អាល្លឺម៉ង់)៖ ​អាជ្ញាធរអាល្លឺម៉ង់ បានឱ្យដឹងនៅថ្ងៃអង្គារថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍​រថយន្ដកាមីញ៉ុង ​បើក​បំបុកហ្វូងមនុស្ស​កំពុងដើរជាក្បួន អបអរសាទរ​បុណ្យណូអែល នៅល្ងាចថ្ងៃចន្ទ ក្នុងទីក្រុងប៊ែរឡាំង បានកើនដល់ ១២នាក់ហើយ និង៤៨នាក់បានរងរបួស ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។ នេះបើ​តាមកា​រចេញផ្សាយនៅ​មុននេះបន្តិច ដោយ​សារព័ត៌មាន CNN​​ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

ជុំវិញហេតុការណ៍នេះដែរ ពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវ នៅឡើយទេ​ក៏ប៉ុន្តែគេដឹងថាក្រុម ISIS ​បាននិងកំពុង​ដឹកនាំសកម្មភាពវាយប្រហារ​ភេរវកម្មនៅអឺរ៉ុប ចំណែកឯអាជ្ញាធរ​អាល្លឺម៉ង់ ក៏កំពុងដាក់ការសង្ស័យថាទង្វើដ៏សាហាវនេះ គឺជាសកម្មភាពភេរវកម្មផងដែរ។

សូមជំរាបថា បើតាមម្ចាស់ក្រុមហ៊ុនរថយន្ដកាមីញ៉ុងខាងលើ​រថយន្ដនេះ អាចត្រូវបានគេលួច ដើម្បីធ្វើសកម្មភាពវាយប្រហារ៕