(អេហ្ស៊ីប)៖ បន្ទាប់ពីបំផ្ទុះគ្រាប់បែកដោយរថយន្ដអត្តឃាត នៅទីក្រុង Istanbul ប្រទេសតួកគីសម្លាប់មនុស្សកើនឡើងដល់៣៨នាក់ និងរបួស១៦៦នាក់ នៅពេលនេះមានករណីបំផ្ទុះគ្រាប់បែកទៀតហើយ នៅក្បែរទីក្រុង Cairo ប្រទេសអេហ្ស៊ីប បណ្តាលឲ្យមានមនុស្សស្លាប់កើនឡើងដល់២២នាក់ និងរងរបួសច្រើននាក់ នេះបើយោងតាមអាជ្ញាធរអេហ្ស៊ីប ដកស្រង់សម្តីចេញផ្សាយដោយសារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិច​នារសៀលថ្ងៃអាទិត្យនេះ។

ភ្លាមៗមិនទាន់មានក្រុមណាចេញមកអះអាងថា ជាអ្នកនៅពីក្រោយខ្នងនៃករណីបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ៕