(កូឡុំប៊ី)៖ យោងតាមសារព័ត៌មាន BBC បានចេញផ្សាយមុននេះបន្តិចដោយបាន​បង្ហាញរូបភាពនៃ​ហេតុការណ៍​ធ្លាក់យន្តហោះ ខណៈក្រុមជួយសង្គ្រោះ កំពុងជួយសង្គ្រោះជាតិ និងរាយការណ៍ថា មានមនុស្ស៦នាក់​នៅមានជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ។

យោងតាមសារព័ត៌មានអន្តរជាតិធំៗបានបន្តចេញផ្សាយ Update ឲ្យដឹងនៅមុននេះបន្តិចថា ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល របស់កូឡុំប៊ី បានចេញមកបញ្ជាក់ថា នៅលើយន្តហោះ​ដែលធ្លាក់នោះមានមនុស្ស​ទាំង៨១នាក់ ដោយក្នុងនោះមានអ្នកដំណើរ៧២នាក់ និងសហសេវិកចំនួន៩នាក់។

យន្តហោះខាងលើនេះ បានធ្វើដំណើរពីប្រទេសប្រេស៊ីល សំដៅទៅអាកាសយានដ្ឋាន Medellin នៃប្រទេសកូឡុំប៊ី ដែលនៅលើនោះដឹកក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេង​​ក្នុងកម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃពុធ សប្តាហ៍នេះ​៕