(ប៉េកាំង)៖ អាជ្ញាធរចិនបានរាយការណ៍បន្តនៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា មនុស្សស្លាប់បានកើនឡើងដល់ ៦៧នាក់ហើយ នៅក្នុងហេតុការណ៍រលំប៉មបញ្ចុះសីតុណ្ហភាព នៅឯស្ថានីយ៍ថាម​ពលអគ្គិសនីមួយកន្លែងស្ថិតនៅក្នុង ទីក្រុង Fengcheng នៃខេត្តជាំងស៊ី ភាគអាគ្នេយ៍​ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច​នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមអាជ្ញាធរនៅក្នុងតំបន់ ដែលកំពុងដុតដៃដុត​ជើងក្នុងប្រតិបត្តិការ​ជួយសង្រ្គោះហេតុការណ៍​​រលំប៉មផលិត​ថាមពលអគ្គិ​សនីខាងលើបាន​កើតឡើង​នៅម៉ោងប្រមាណជា ៧៖០០នាទី​ព្រឹកនេះ ខណៈមូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយដោយឡែកអ្នករងរបួសមួយ​ចំនួនទៀត​កំពុងតែសម្រាកព្យាបាល​នៅមន្ទីរពេទ្យ៕​