(​ប៉េកាំង)​៖ អាជ្ញាធរចិនបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោចណាស់ ២២នាក់បាន ស្លាប់បាត់បង់ជីវិត និងពីរនាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍​បាក់រលំប៉មបញ្ចុះ​សីតុណ្ហភាព នៅឯស្ថានីយ៍ថាមពលអគ្គីសនីមួយកន្លែងស្ថិតនៅក្នុង ទីក្រុង Fengcheng នៃខេត្តជាំងស៊ី ភាគអាគ្នេយ៍​ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច​នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមអាជ្ញាធរនៅក្នុងតំបន់ ដែលកំពុងដុតដៃដុតជើងក្នុង​ប្រតិបត្តិការជួយសង្រ្គោះ​ហេតុការណ៍​រលំប៉ម​ផលិតថាមពលអគ្គីសនី​ខាងលើបានកើតឡើងនៅ​ម៉ោងប្រមាណជា ៧៖០០នាទី​ព្រឹកនេះ ខណៈ មូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតនៅ​ក្រោមការស៊ើបអង្កេត៕​