(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter បានបញេ្ចញបញ្ជីឈ្មោះទំាង៥ នៃការគម្រាមកំហែងដ៏ធំបំផុត សម្រាប់សន្តិសុខជាតិ សហរដ្ឋអាមេរិក នៅក្នុងសន្និសិទសារព័ត៌មានមួយរៀចំឡើង ដោយទស្សនាវដ្ដី The Atlantic។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik​ នៅយប់ថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងឱកាសនោះដែរ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ដែលសួរថាតើអ្វីទៅជាការគម្រាមកំហែងដល់សហរដ្ឋអាមេរិក? លោក Carter បានអះអាងថា ការគម្រាមកំហែងមាន៥ នោះគឺក្រុម ISIS អ៊ីរ៉ង់ កូរ៉េខាងជើង រុស្ស៊ី និងចិន។ លោក Carter បន្ថែមថា «នៅក្នុងករណីរុស្ស៊ី និងចិន ស្ថានភាពគឺដាច់ដោយឡែកពីគ្នា ព្រោះថា យើងមានទំនាក់ទំនងចម្រុះ ហើយយើងកំពុងព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីឈានដល់កម្មវត្ថុរួមមួយ ប៉ុន្តែវានៅតែមានបញ្ហាខ្វែងគំនិត ជាច្រើនមិនទាន់ដោះស្រាយនៅឡើយ»។

សូមជំរាបថា អ្វីដែលពាក់ព័ន្ធនឹងក្រុម ISIS និងការធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ របស់កូរ៉េខាងជើង និងអ៊ីរ៉ង់ គឺជាកិច្ចការតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោន ធ្វើការតស៊ូប្រយុទ្ធនាពេលបច្ចុប្បន្ន។ នេះបើតាម លោក Ashton Carter រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក៕