(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកទំាងពីរគឺលោកស្រី គ្លីនតុន និងលោក ត្រាំ នៅតែមិនអាច​ទាក់ទាញប្រជាប្រិយភាពនៅក្នុងចំណោមប្រជាជនអាមេរិក ដោយសារតែរឿង​អាស្រូវរបស់អ្នកទាំងពីរដែលផ្ទុះឡើង ខ្លំាងនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមការស្ទង់មតិរបស់ស្ថានីយ៍ទូរទស្សន៍ Foxnews ចេញផ្សាយនៅពេលថ្មីៗនេះបង្ហាញថា ៦១ភាគរយ នៃអ្នកបោះឆ្នោតមានគំនិតអវិជ្ជមានចំពោះ បេក្ខជនប្រធានាធិបតី​អាមរិកនៃ​គណបក្ស​ប្រជា​ធិបតេយ្យ លោកស្រី គ្លីនតុន ពោលបើធៀបទៅនឹងខែមីនាកន្លងចំនួននេះមានតែ ៥៨ភាគរយប៉ុណ្ណោះ ​ខណៈប្រជាជនអាមេរិក ៥៨ភាគរយផ្សេងទៀតមិនពេញចិត្តចំពោះលោក ត្រាំ ហើយដែលតួរលេខនេះបានធ្លាក់ចុះមកពីអត្រា ៦៥ភាគរយ នៃការស្ទង់មតិកាលពីរយៈពេលពីរខែមុន។

គួរបញ្ចាក់ថាដោយសារតែរឿងអាស្រូវ Email ​បានធ្វើឱ្យលោកស្រី គ្លីនតុន ធ្លាក់ប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ ចំណែកឯប្រជាប្រិយភាពលោក ត្រាំ វិញក៏មិនជាល្អប្រសើរណាស់​ណាដែរបន្ទាប់ពីរឿង​អាស្រូវផ្លូវភេទ និងការគេច​វេស​មិនបង់ពន្ធត្រូវបាន​ទម្លាយដោយបណ្ដាសារព័ត៌មាន​អាមេរិកមួយចំនួន ដែលមានទំនោរទៅរក​គណបបក្សប្រជាធិបតេយ្យ៕