(ប៉េកាំង)៖ កុំថាឡើយ កំពូលអ្នកទស្ស៍ទាយលទ្ធផលបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក លោក Allan Lichtman​ ដែលថា លោក ដូណាល់ ត្រាំ នឹងក្លាយជាប្រធានាធិបតីអាមេរិក សូម្បីតែស្តេចសត្វស្វាមួយក្បាល នៅក្នុងឧទ្យានជាតិមួយនៃខេត្ត Hunan នៅឯប្រទេសចិន ដែលមានរហ័ស្សនាមថា king of prophets ឬស្ដេចទស្សន៍ទាយ ក៏បានជ្រើសរើសបេក្ខភាពប្រធានាធិបតីអាមេរិក នៃគណបក្សសាធារណរដ្ឋរូបនេះដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Washington Post​ នាពេលថ្មីៗនេះ។

យោងតាម Washington Post សត្វស្វាឈ្មោះ Geda​​ នៅពេលគេដាក់វាឱ្យជ្រើសរើសរវាងលោក ត្រាំ និង លោកស្រីគ្លីនតុន តាមរយៈការរត់ទៅអោប និងថើបលើផ្ទាំងរូបភាពនៃអ្នកទំាងពីរ សត្វស្វា Geda​ បានរត់សំដៅទៅរក និងថើបផ្ទំាងរូបភាពរបស់លោក ដូណាល់ ត្រាំ​ ដែលនេះបានធ្វើឱ្យគេសន្និដា្ឋន លោក តាំ្រ នឹងឈ្នះ លោកស្រីគ្លីនតុន។

សូមជំរាបថា សត្វស្វាឈ្មោះ Geda​​ កាលពីខែកក្កដា ក៏ធ្លាប់ទស្សន៍ទាយត្រូវផងដែរថា ព័រទុយហ្គាល់នឹងឈ្នះ បារំាងនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប Euro ឆ្នាំ២០១៦៕