(អាមេរិក)៖ ​ក្រុមមន្រ្តីសន្តិសុខអាមេរិក បានប្រាប់សារព័ត៌មាន CNN ​ថាគ្មានអាវុធណាមួយត្រូវបានរកឃើញ នោះទេ ក្រោយបេក្ខជនប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋលោក Donald Trump ត្រូវបានក្រុមអង្គរក្ស ជម្លៀសចេញពីលើ វេទិកាក្នុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាក្នុងទីក្រុង Reno នៃរដ្ឋ Nevada​ បន្ទាប់ពីមាន ការគំរាមកំហែងនៅក្នុងហ្វូងមនុស្ស។

គេបានឃើញក្រុមអង្គរក្សទាំងពីរនាក់បណ្តើរយកលោក Trump ដោយដៃលើស្មា ហើយបានប្រញាប់នាំគាត់ចេញពីឆាក។ ការគំរាមកំហែងនេះគឺមិនទាន់ច្បាស់នោះទេ ប៉ុន្តែមនុស្សដែលនៅខាងមុខនៃហ្វូងមនុស្សដែលចូលរួមក្នុងវេទិកានោះ ត្រូវបានភ្នាក់ងារសន្តិសុខនាំខ្លួនចេញ ជាមួយនឹងការទាញដៃរបស់គាត់នៅពីក្រោយខ្នង។

លោក Trump បានវិលត្រឡប់មកឆាកនៅប៉ុន្មាននាទីក្រោយ ដើម្បីបន្តការបញ្ចេញមតិការជួបជុំរបស់គាត់ ដែលការបោះឆ្នោតនៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ។
លោក Trump បាននិយាយថា «ពួកយើងនឹងមិនត្រូវបានបញ្ឈប់ទេ»៕ (វិដេអូពី CNN)