(បែរឡាំង)៖ ប៉ូលិសអាល្លឺម៉ង់ បានចាប់ខ្លួនសកម្មជនបរិស្ថានចំនួន ៨នាក់ដែលបំពានចូលទៅក្នុងអាកាសយានដ្ឋានទីក្រុង Munich នាថ្ងៃសៅរ៍នេះ ធ្វើឱ្យដំណើរការអាកាសយានដ្ឋានត្រូវផ្អារយៈពេលខ្លី និងនាំដល់ការលុបចោលជើងហោះហើរប្រហែល ៦០។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ ២០២៤។

ក្រុម Climate Generation Last Generation ដែលធ្លាប់ធ្វើសកម្មភាពតវ៉ាស្រដៀងគ្នានេះ បានឱ្យដឹងថា បុគ្គលទាំង ៦នាក់បានអង្គុយលើផ្លូវយន្តហោះរត់កាត់ នៃអាកាសយានដ្ឋាន Munich កាលពីម៉ោង ៤ និង៤៥នាទីព្រឹក (ម៉ោងក្នុងតំបន់) ដើម្បីបង្អាក់ជើងហោះហើរ ហើយរិះគន់ទីក្រុងបែរឡាំងថា ផ្តល់ការឧបត្ថម្ភធនដល់ក្រុមហ៊ុនអាកាសចរណ៍ ដោយយកមកពីការចំណាយលើផ្លូវដែក។

អ្នកនាំពាក្យរបស់ប៉ូលិសនិយាយថា សកម្មជន ៦នាក់ក្នុងចំណោមស្រាប់តែមិនព្រមចេញពីផ្លូវរត់របស់យន្តហោះ។ បើតាមរដ្ឋមន្រ្តីដឹកជញ្ជូនអាល្លឺម៉ង់ លោក Volker Wissing នឹងមានច្បាប់ថ្មីដែលកំណត់ការដាក់ទោសលើសកម្មភាពបែបនេះទៅជាបទឧក្រិដ្ឋ ដោយអាចជាប់ពន្ធនាគារដល់ ២ឆ្នាំ ខណៈច្បាប់បច្ចុប្បន្នចាត់ថ្នាក់ត្រឹមជាបទល្មើសតូចតាច។

គួរបញ្ជាក់ថា ការរំខាននេះកើតឡើងចំពេលដែលមានការធ្វើដំណើរដ៏មមាញឹកបំផុត សម្រាប់អាកាសយានដ្ឋាននៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់មួយនេះ និងក្នុងរដូវកាលឈប់សម្រាកនៃពិធីបុណ្យ Easter៕