(ប៉េកាំង)៖ មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping លោក Vucic ប្រធានាធិបតីស៊ែប៊ី បានផ្តល់បទសម្ភាសន៍ពិសេស ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។

លោក Vucic បានថ្លែងថា "ខ្ញុំមានពាក្យជាច្រើនចង់និយាយ មានរឿងជាច្រើនចង់ពិភាក្សា ជាមួយលោកប្រធានរដ្ឋចិន Xi Jinping ។ ពីផ្លូវដែកដល់ហេដ្ឋារចនាសម្ព័ន្ធ ពីឧស្សាហកម្មដល់សេដ្ឋកិច្ច ពីវិស័យទេសចរណ៍ដល់វិស័យវប្បធម៌ ប្រទេសយើងទាំងពីរអាចធ្វើ កិច្ចសហប្រតិបត្តិការជាច្រើន ហើយក៏អាចរៀនសូត្រពីមិត្តចិនរបស់យើងបានដែរ ខ្ញុំសង្ឃឹមថាប្រជាជនចិនអាចមើលឃើញថា លោកប្រធានរដ្ឋចិន Xi Jinping មានប្រជាប្រិយភាពនៅប្រទេសមួយនេះ ដែលជាកន្លែងមួយឆ្ងាយពីទីក្រុងទាំងអស់របស់ប្រទេសចិន មានមនុស្សច្រើនណាស់ដែលគោរព និងស្រឡាញ់ប្រទេសចិន និងមេដឹកនាំរបស់ប្រទេសចិន។

លោក Vucic បានថ្លែងថា ការធ្វើអភិបាលកិច្ចរដ្ឋត្រូវតែមានទស្សនវិស័យវែងឆ្ងាយ និងបន្តកំណត់គោលដៅថ្មីៗ។ ដើម្បីសម្រេចបាន នូវគោលដៅថ្មីៗទាំងនេះ ដៃគូដ៏ល្អបំផុតរបស់យើង គឺជាសាធារណរដ្ឋប្រជាមានិតចិន និងលោកប្រធានរដ្ឋចិន Xi Jinping៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន