(មូស្គូ)៖ រុស្ស៊ីបានបញ្ចេញរថក្រោះ Turtle Tanks ដែលច្នៃប្រឌិតស្រោបដែកពីលើដើម្បីទប់ទល់នឹង ដ្រូនរបស់អ៊ុយក្រែន។ សង្គ្រាមអ៊ុយក្រែនគិតត្រឹមថ្ងៃទី១ឧសភាឆ្នាំ២០២៤ បានឈានចូល ៧៩៨ថ្ងៃហើយ។ ខណៈដែលសង្គ្រាមមិនទាន់មានច្រកចេញឈានរកការបញ្ចប់របស់ខ្លួន, ការបង្កើតអាវុធថ្មីនិងការច្នៃអាវុធកាន់តែថ្មីនិងទំនើប ត្រូវបានគេបង្អួតដាក់គ្នាទៅវិញទៅមក។

សង្គ្រាមវិវត្តន៍ក្នុងសម័យបច្ចេកវិទ្យាឌីជីថល បានធ្វើឱ្យឧបករណ៍សឹកដែលធ្លាប់តែប្រើប្រាស់ ក្នុងអតីតកាល ត្រូវសម្របរកការកែច្នៃសាជាថ្មី។
ការប្រឈមមុខចំពោះការគម្រាមកំហែងដ៏សាហាវជាច្រើនខ្លាំងពេកនៅលើសមរភូមិ​ ជាពិ សេសដ្រូនបំផ្ទុះ ដែលគេបានមើលឃើញថា ជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតមួយនោះ, ទាំងរុស្ស៊ីនិង ទាំងអ៊ុយក្រែនបានចាត់វិធានការបំពាក់នូវគ្រឿងប្រដាប់ច្នៃប្រឌិតរបស់ខ្លួនបន្ថែមពីលើយានយន្តប្រយុទ្ធ ក្នុងនោះរួមមានការច្នៃប្រឌិតដាក់ដែកបង្ការការពារគ្របពីលើរថក្រោះនិងរថពាសដែកជាដើម។

ជាធម្មតា រថក្រោះ រថពាសដែក នៅពេលបានផលិតចេញពីឧស្សាហកម្មរោងចក្ររបស់ ខ្លួនហើយ តែងត្រូវបានគេយកមកប្រើប្រាស់ដោយមិនមានការច្នៃប្រឌិតអ្វីជាបន្ថែមទៀតទេ ប៉ុន្តែក្នុងសម័យបច្ចេកវិទ្យាដែលសង្គ្រាមបានប្រើប្រាស់កួបផ្សំនឹងបច្ចេកវិទ្យា AI ជាបន្ថែម ទៀតនោះ ក្រុមអ្នកប្រឡូកដោយផ្ទាល់នៅលើសមរភូមិ បានប្រញាប់ច្នៃប្រឌិតនូវរបៀបការពារ រៀងៗខ្លួនដើម្បីទប់ទល់នឹងសង្គ្រាមបំពាក់ដោយបច្ចេកវិទ្យា AI នេះ។

សេចក្តីរាយការណ៍បានបង្ហាញថា រថក្រោះដែលស្រោបដោយដែកបាញ់មិនធ្លុះទៅហើយនោះ ត្រូវបានគេយកដែកទៅពាសស្រោបពីលើជាបន្ថែមក្នុងរបៀបច្នៃប្រឌិតដែលមានសណ្ឋានដូចជាគំរបមួយបិទបាំងការពារផ្នែកខាងក្រៅរបស់វា ដែលក្លាយជារបាំងដ៏សំខាន់មួយទៀតជួយ ការពារទប់ទល់គ្រាប់ដែលបាញ់សំដៅមកកាន់ដូចជាគ្រាប់រ៉ុក្កែត, គ្រាប់ Artillery, គ្រាប់មីស៊ីល បាញ់ប្រឆាំងរថក្រោះ, ឬដ្រូនប្រភេទ​តូចៗបំពាក់ជាមួយគ្រឿងផ្ទុះ ជាពិសេសដ្រូនអត្តឃាត ដែលទើបនឹងបង្កើតថ្មីៗចុងក្រោយមកនេះតែងវាយប្រហារបំផ្ទុះមកពីលើអាកាស។
ហើយក្នុងពេលដែលក្រុមទាហាននៃប្រទេសទាំង២ បានប្រើប្រាស់នូវល្បិចកលដោយឡែក រៀងៗខ្លួននេះ រុស្ស៊ីវេលាថ្មីៗកន្លងមក ស្រាប់តែបានបញ្ចេញវត្ថុច្នៃប្រឌិតមានសណ្ឋានចម្លែក ជាគំរបស្រោបមួយដែលអ្នកតាមដានក្នុងសង្គ្រាមអ៊ុយក្រែននេះបានចាត់ទុកជា «Turtle Tank» ដែលធ្វើឱ្យអ្នកតាមដាននានាមានក្តីចាប់អារម្មណ៍ជាខ្លាំង។

តើអ្វីជា Turtle Tank?
Turtle Tank ដែលរុស្ស៊ីបានរចនាសម្រាប់ការពាររថពាសដែករបស់ខ្លួននេះ គឺខុសពីអ្វីដែល គេស្គាល់ថាជាធុងចិញ្ចឹមអណ្តើក Turtle Tank ជាធម្មតា។ អ្នកតាមដានសង្គ្រាមបានហៅការ ច្នៃប្រឌិតយកដែកមកបំពាក់គ្របពីលើរថក្រោះនោះជាមួយការដាក់ឈ្មោះថា Turtle Tank រថ ក្រោះអណ្តើក។ រចនាបថកែច្នៃនេះ ត្រូវគេនិយាយថាក្នុងគោលបំណងបង្កើនឥទ្ធិពលដល់រថ ក្រោះក្នុងការប្រឆាំងវត្ថុគំរាមនានាដូចជាដ្រូនជាដើម។

Turtle Tank គឺនិយាយសំដៅទៅលើការកែច្នៃរថក្រោះតេ-៧២ T-72 Tank របស់រុស្ស៊ី ជាមួយ ការបំពាក់ស្រោបនូវដែកពីលើមួយជាន់ថែមទៀតដើម្បីការពារគ្រាប់វាយប្រហាររបស់សត្រូវ ជាពិសេសដ្រូនដែលបំពាក់ដោយគ្រឿងផ្ទុះ។
សេចក្តីរាយការណ៍បានឱ្យដឹងថាបើ ទោះបីជាការកែច្នៃលើរថក្រោះតេ-៧២ បានប៉ះពាល់ខ្លះ នូវប្រសិទ្ធភាពប្រយុទ្ធរបស់វា ដូចជាទ្រុងបំពាក់ពីលើនោះធ្ងន់ និង ពិបាកប្រើប្រាស់ដូចរថ ក្រោះធម្មតានោះក្តី ប៉ុន្តែដែកស្រោបការពាររថក្រោះនោះ​អាចជួយការពារនិងរារាំងឧបសគ្គ បានច្រើន និងក៏មានទំនុកចិត្តថានៅក្នុងការប្រើប្រាស់ Turtle Tank នោះគេនឹងមិនបារម្ភ នឹងឧបសគ្គ​មួយចំនួនដូចជាគ្រាប់រ៉ុក្កែតឬដ្រូនទៀតនោះឡើយ។

ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់រុស្ស៊ីបានសរសេររំលេចថា «Turtle Tank» គឺជាការច្នៃប្រឌិត ដ៏ឆ្លាតមួយ និងក៏មានរំលេចនូវការដាក់សំណួរចង់ដឹងថាតើរុស្ស៊ីនឹងមានបំណងផលិត Turtle Tanks នេះឱ្យកាន់តែច្រើនដើម្បីបំរើក្នុងវិស័យយោធាដែរឬទេ?
ទោះជាមានការច្នៃប្រឌិតដើម្បីការការពាររថក្រោះទប់ទល់ពីការវាយប្រហារផ្នែកខាងលើ និង ពីផ្នែកចំហៀងក៏ដោយ សេចក្តីរាយការណ៍ថ្មីៗចុងក្រោយបាននិយាយថា រថក្រោះ «Turtle Tank» ត្រូវបំផ្លាញអស់មួយគ្រឿងនៅក្បែរសមរភូមិ Krasnohorivka ដោយសារតែបើកជាន់ លើគ្រាប់មីនផ្ទុះពីខាងក្រោមមកវិញ។ ប៉ុន្តែរថក្រោះ«Turtle Tank» ត្រូវគេរាយការណ៍ថានឹង បំពាក់បន្ថែមទៀតនូវឧបករណ៍សំអាតគ្រាប់មីនដើម្បីបញ្ចៀសនូវគ្រោះថ្នាក់គ្រាប់មីនបង្កប់ទាំងនេះ។
បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់រុស្ស៊ី, រថក្រោះ «Turtle Tank» នាពេលកំពុង ប្រើប្រាស់វាយប្រហារនៅលើសមរភូមិ បានបង្ហាញនូវគុណតម្លៃរបស់វាយ៉ាងខ្លាំងក្លាជាពិ សេសការប្រើប្រាស់វាយលុកជាលើកដំបូងនៅក្នុងសមរភូមិ Krasnohorivka។

តំបន់Krasnohorivka ក្នុងខេត្ត Donetsk គឺជាទីតាំងធំនៅសេសសល់តែមួយគត់របស់អ៊ុយ ក្រែនបន្ទាប់ពីក្រុង Marinka និងក្រុងAdiivka ត្រូវបានធ្លាក់ចូលក្នុងកណ្តាប់ដៃរុស្ស៊ីនោះមក។
មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយបរទេស លោក Rob Lee បាន ថ្លែង ថាគឺរថក្រោះអណ្តើកនេះហើយ ដែលគេឃើញបានចូលរួមជាលើកដំបូងក្នុងការវាយលុក នៅពាក់កណ្តាលខែមេសា ប្រើប្រាស់ដោយកងពលតូចកាំភ្លើងធំទី៥ របស់រុស្ស៊ី នៅក្នុងតំបន់ Krasnohorivka ក្នុងទិសដៅវាយប្រហារឆ្ពោះទៅផ្នែកលិចខេត្តដូណេតស៍។
រថក្រោះ «Turtle Tank» នេះ តាមរយៈខ្សែវីដេអូមួយ បានបង្ហាញនូវការបើកសម្រុកទៅមុខ របស់វាក្រោមការបាញ់ចម្រុះពីគ្រាប់សត្រូវ ប៉ុន្តែមិនអាចធ្វើឱ្យរថក្រោះអណ្តើកនេះ បាន បញ្ឈប់ចលនាទៅមុខរបស់ខ្លួនឡើយ។

រថក្រោះអណ្តើកនេះទៀត ក៏ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមខ្សែជួរមុខនៃសមរភូមិ Chasiv Yar ដែលជាទីក្រុងមួយស្ថិតនៅភាគខាងលិចក្រុង Bakhmut ផងដែរ។
ប្រព័ន្ធ Telegram របស់អ៊ុយក្រែនមួយ ដែលបានផ្សព្វផ្សាយវីដេអូនូវសកម្មភាពរថក្រោះ អណ្តើកកាលពីចុងសប្តាហ៍កន្លងមកនេះ បានសរសេរកត់សម្គាល់ថា អ៊ុយក្រែនទំនងត្រូវ ចំណាយ "ច្រើន" ណាស់ក្នុងការប្រើប្រាស់ដ្រូន FPV First-Person View Drones ដើម្បីបំផ្លាញ រថក្រោះអណ្តើកមួយគ្រឿងនោះ។

យោងតាមទស្សនាវដ្ដី Forbes រថក្រោះអណ្តើករបស់រុស្ស៊ីហាក់ដូចជាដើរតួនាទីរបស់វា សំខាន់ណាស់ក្នុងប្រតិបត្តិការវាយលុកបំបែកខ្សែត្រៀមប្រយុទ្ធរបស់សត្រូវ។ រថក្រោះនេះ ត្រូវបានរចនាឡើងដើម្បីសម្រាប់នាំមុខវាយទម្លុះសមរភូមិដាក់បង្កប់គ្រាប់មីន, ជាឧបករណ៍ មិនខ្លាចញញើតចំពោះគ្រាប់បាញ់របស់សត្រូវ។
វិទូប្រវត្តិសាស្ត្រផ្នែកអាវុធ លោក Matthew Moss បានថ្លែងថារថក្រោះ «Turtle Tank» នឹង អាចត្រូវគេកែច្នៃជាបន្ថែមទៀតក្លាយជាយានយន្តបំពាក់នូវប៉ែលជីកឬឧបករណ៍ដើម្បីបោស សំអាតមីនដើម្បីឱ្យយានយន្តនានាដែលធ្វើដំណើរពីក្រោយរថក្រោះ «Turtle Tank» អាចមាន សុវត្ថិភាពក្នុងពេលវាយទម្លុះខ្សែត្រៀមរបស់សត្រូវ។

បច្ចុប្បន្នអាវុធធ្លាប់ប្រើក្នុងអតីតកាល ត្រូវបានគេកែច្នៃតាមភាពវិវត្តន៍នៃសម័យបច្ចេកវិទ្យា។ ប៉ុន្តែអាវុធមួយចំនួនដែលទើបនឹងផលិតថ្មីក្នុងសម័យបច្ចុប្បន្ននេះ ក៏មិនមែនជាអាវុធដែលមិន អាចថាគ្មានការបង្ក្រាបនោះបានឡើយ។
មេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីន បានប្រមូលនូវអាវុធមួយចំនួនរបស់ក្រុមបស្ចឹមប្រទេស ដែលរឹបអូសបាននៅលើសមរភូមិ ដាក់តាំងបង្ហាញក្នុងពិព័រណ៍មួយក្នុងពេលត្រៀមអបអរទិវា ជ័យជំនះ៩ឧសភាដែលនឹងឈានមកដល់ខាងមុខនេះ។
អាវុធរបស់ក្រុមបស្ចឹមប្រទេសដែលរុស្ស៊ីបានប្រមូលពីការវាយដណ្តើមបាននៅលើសមរភូមិ ភាគខាងកើតអ៊ុយក្រែនទាំងនោះក៏រួមមានទាំងរថពាសដែករបស់អង់គ្លេសតាំងពីជំនាន់ Anglo-Saxon ដែលគេបានផ្តល់ឱ្យអ៊ុយក្រែនតាំងពីឆ្នាំ២០១៥ផងដែរ។ ក្រៅពីនោះ ក៏មាន ការសង្កេតឃើញរថក្រោះ Bradley របស់អាមេរិក, រថក្រោះស៊ុយអែត CV90 និងរថពាសដែក បារាំង AMX-10RC ផងទៀត។

សង្គ្រាមអ៊ុយក្រែនបានឈាន៧៩៨ថ្ងៃហើយគិតត្រឹមថ្ងៃទី១ឧសភាឆ្នាំ២០២៤។ សង្គ្រាមដែល មិនទាន់រកឃើញច្រកចេញនូវទីចុងបញ្ចប់របស់ខ្លួននេះ មិនមែនមានតែរថក្រោះនិងរថពាស ដែកនៃជំនួយរបស់ក្រុមបស្ចឹមប្រទេសដែលត្រូវបានរុស្ស៊ីកម្ទេចនិងរឹបអូសបានជាជ័យភណ្ឌនោះទេ រុស្ស៊ីក៏ត្រូវគេរាយការណ៍បានរងការខូចខាតយ៉ាងដំណំផងដែរ។ សេចក្តីរាយការណ៍ បានឱ្យដឹងថាមានរថក្រោះរបស់រុស្ស៊ីដែលត្រូវបានខូចខាតនិងបំផ្លាញលើសរភូមិ មានចំនួន ជង៣ពាន់គ្រឿងឯនោះ៕