(ប៉េកាំង)៖ ថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងស៊ើបអង្កេតចំពោះរថយន្តអគ្គិសនី ដែលផលិតនៅប្រទេសចិន "ក្នុងនាមបង្កការគំរាមកំហែងដល់សន្តិសុខជាតិ"។ តើរថយន្តអគ្គិសនីរបស់ចិនពិតជាបង្ក ការគំរាមកំហែងដល់សន្តិសុខជាតិមែនឬ? តើការស៊ើបអង្កេតរបស់អាមេរិកវាជារឿងជាក់ស្តែងទេ?

ក្រុមហ៊ុន Pony AI Inc. គឺជាក្រុមហ៊ុនសេវាកម្មមធ្យោបាយធ្វើដំណើ រដោយស្វយ័តស្វ័យប្រវត្តិមួយនៅប្រទេសចិន។ នៅខែកក្កដា ឆ្នាំ ២០២៣ សមាជិកសភាអាមេរិកចំនួនបួនរូប បានសរសេរសំបុត្រទៅកាន់លោក Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក និងលោក Pete Buttigieg រដ្ឋមន្ត្រីគមនាគមន៍អាមេរិកដោយអះអាងថា សហគ្រាសចិនបានចុះបញ្ជីជាបន្តបន្ទាប់ នៅរដ្ឋកាលីហ្វ័រញ៉ាដែលជារដ្ឋមានចំនួនប្រជាជនច្រើនជាងគេ នៅសហរដ្ឋអាមេរិក ក្នុងគោលបំណងប្រមូលយកទិន្នន័យ បន្ថែមទៀតពីជនជាតិអាមេរិក។ ក្រុមហ៊ុនPony AI Inc. ត្រូវបានលើកឡើងជាឧទាហរណ៍នៃការលួចតកការណ៍ពីសហរដ្ឋអាមេរិក ហើយត្រូវបានលើកឡើងជាពិសេសនៅក្នុងសំបុត្រនោះ។

តើការពិតគឺជាអ្វី? ព័ត៌មានពាក់ព័ន្ធបង្ហាញថា តាំងពីខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុន Pony AI Inc.ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្ម នៅក្នុងទីផ្សារសហរដ្ឋអាមេរិកទៅហើយ ។ សហរដ្ឋអាមេរិកបានចោទប្រកាន់ថា ក្រុមហ៊ុនរថយន្តចិនលួចយកទិន្នន័យ គឺជាការឃោសនាប្រាសចាកពីការពិត។ សហរដ្ឋអាមេរិកបំភាន់ការពិត និងបំភាន់សាធារណមតិ តាមការពិត គឺដោយសារក្រុមហ៊ុនក្នុងស្រុកទទួលអារម្មណ៍ ពីការគំរាមកំហែងហើយប៉ុនប៉ងដាក់កំហិតមួយចំនួន៕

វិទ្យុមិត្តភាពកម្ពុជាចិន