(ប៉េកាំង)៖ ថ្ងៃទី២៣ ខែមេសា សកម្មភាពដំណើរ “ដៃគូប្រព័ន្ធសារព័ត៌មានអាស៊ានរួមគ្នាទស្សនាប្រទេសចិន និងពិព័រណ៍រូបថតខេត្តហែណានដែលរៀបចំ ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាប់ដំណើរការនៅក្រុងSanya។CGTN អគ្គស្ថានីយខេត្តហែណាន មន្ទីរឃោសនាការនៃគណៈកម្មាធិការខេត្តហែណាន និងតំណាងនៃប្រព័ន្ធសារព័ត៌មានមជ្ឈិមចិនប្រចាំ នៅខេត្តហែណាន ព្រមទាំអអ្នកសារព័ត៌មានដែលមកពីប្រព័ន្ធសារព័ត៌មាន សំខាន់ចំនួន១១នៃប្រទេសចំនួន៩ក្នុងអាស៊ាន បានអញ្ជើញពិធីចាប់ដំណើរ។

លោកស្រី Zhang Hui នាយករងនាយករដ្ឋានអាស៊ីអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថា នៅក្នុងពិធីចាប់ដំណើរថា ប្រទេសចិននិងអាស៊ានតភ្ជាប់ជាមួយភ្នំនិងទន្លេ មានទំនាក់ទំនងវប្បធម៌ជិតស្និទ្ធ ហើយមានស្ថានភាពប្រវត្តិសាស្ត្រស្រដៀងគ្នា និងការស្វែងរកសុបិនដូចគ្នា។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មានអាស៊ានជាង១០០ បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការគ្រប់បែបយ៉ាង សង្ឃឹមថា តាមរយៈ សកម្មភាព “រួមគ្នាទស្សនាប្រទេសចិ” អាចជំរុញថែមកម្រិតទៀតនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិននិងអាស៊ាន ដើម្បីធ្វើឱ្យទស្សនិកជននៅអាស៊ីអាគ្នេយ៍ អាចមើលឃើញមុខមាត់ពិតរបស់ប្រទេសចិន និងរួមចំណែកកម្លាំងរបស់អ្នកសារព័ត៌មាន ក្នុងការកសាងសហគមន៍រួមវាសនាតែមួយរវាងចិន-អាស៊ានកាន់តែមានភាពជិតស្និទ្ធ។

សកម្មភាព “រួមគ្នាទស្សនាប្រទេសចិន” ជាសកម្មភាពមួយចំនួនដែល CGTN បានចេញផ្សាយ ការដំណើរនៅខេត្តហែណាន ជាលើកដំបូងនៃសកម្មភាពមួយចំនួន៕

វិទ្យុមិត្តភាពកម្ពុជាចិន