(ប៉េកាំង)៖ ហេតុអ្វីសាធារណរដ្ឋប្រជាមានិតចិនក៏ត្រូវបានហៅថា «ប្រទេសចិនថ្មី»? ព្រោះចាប់ពីខែតុលាឆ្នាំ ១៩៤៩ ប្រទេសចិនដ៏ថ្មីស្រឡាង បានចាប់ផ្តើមធ្វើទំនើបកម្ម ដោយវិជ្ជមាន។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីពាក្យដ៏ពេញនិយមមួយឃ្លារបស់ចិន--- «好好学习 天天向上/ ខំប្រឹងរៀនសូត្រ ដើម្បីរីកចម្រើនជារៀងរាល់ថ្ងៃ»។ តើហេតុអ្វីប្រជាជនចិន តែងលើកឡើងពាក្យមួយឃ្លានេះ?

តាំងពីបុរាណមក ក្នុងសង្គមចិនមានបរិយាកាសគោរពអ្នកចេះដឹងនិងចំណេះដឹង ដែលជាសិលធម៌ប្រពៃណីជនជាតិចិនបុរាណ បានសម្គល់ថា «មិនអានសៀវភៅមួយថ្ងៃ មិនអាចធ្វើគ្រប់កិច្ចការបាន»។ មានមតិឯកភាពមួយ៖ កិច្ចការណាមួយធ្វើបានល្អជោគជ័យ មុខជាទទួលបានផលពីការរៀនសូត្រ។

តាមពិតទៅឃ្លា «ខំប្រឹងរៀនសូត្រ ដើម្បីរីកចម្រើនជារៀងរាល់ថ្ងៃ» ជាអនុសាសន៍ផ្តាំផ្ញើចំពោះកុមារចិនរបស់លោក ម៉ៅ សេទុង ដែលលើកឡើងនៅខណៈពេល ដែលប្រទេសចិនថ្មីចាប់ផ្តើមកសាងដំបូងៗ។ លោកបានប្រើពាក្យពេចន៍ដែលងាយយល់ បង្ហាញពីការយល់ដឹងចំពោះការរៀនសូត្ររបស់មហាជនចិន ដូចនេះបានជាក្លាយជាពាក្យពេចន៍ ដ៏ពេញនិយមមួយឃ្លារបស់ចិន រហូតដល់សព្វថ្ងៃ។

បក្សកុម្មុយនីស្តចិនបានបន្តទំនៀមទំលាប់ល្អរបស់ប្រជាជាតិមួយនេះ មិនថាក្នុង សម័យសង្គ្រាមតស៊ូយ៉ាងលំបាកជាមួយសត្រូវក្តី ឬពេលឥឡូវ ដែលជា យុគសម័យ សុខសន្តិភាពក៏ដោយ ថ្នាក់ដឹកនាំនិងសមាជិកបក្សមួយរូបៗ សុទ្ធតែតម្កល់ទុកការរៀនសូត្រ ជាការសំខាន់។ ឧទាហរណ៍ ការធ្វើកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន ដែល «ឆ្លងទន្លេបណ្ដើរស្ទាបថ្មបណ្ដើរ» គឺជាបុព្វហេតុសិក្សារៀនសូត្របទពិសោធន៍ ពីទូទាំងពិភពលោកនៃបក្សកុម្មុយនីស្តចិន។

ចូលក្នុងឆ្នាំ២០២៤រៀងមក មជ្ឈិមបក្សចិនបានបើកកិច្ចប្រជុំពិភាក្សាសិក្សា ជាសមូហភាពចំនួនពីរលើកហើយដែលសំដៅលើ ប្រធានបទដោយឡែកគ្នាចំពោះការជំរុញ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់, ការអភិវឌ្ឍបច្ចេកវិទ្យាថាមពលថ្មី, និងសុវត្តិភាពថាមពលជាតិ។តាមទម្លាប់ ក្រោមអធិបតីរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស ហើយបានអញ្ជើញអ្នកជំនាញវិស័យនោះធ្វើការបង្ហាត់បង្រៀន។

សូមបញ្ជាក់ថា យន្តការសិក្សាជាសមូហភាពរបស់ ស្រទាប់ធ្វើការសម្រេចនៃបក្សកាន់អំណាចចិន ចាប់ផ្តើមពីឆ្នាំ ២០០២ ដែលធ្វើឡើងរំលង៤៥ថ្ងៃម្ដង សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សបានរួមគ្នាសិក្សា និងពិភាក្សាពីបញ្ហាគន្លឹះនៃការអភិវឌ្ឍជាតិចិន និងចំណេះដឹងជំនាញផ្សេងៗ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍជាតិ ក្នុងបំណងបន្តលើកកម្ពស់សមត្ថភាព និងកម្រិតធ្វើអភិបាលកិច្ចប្រទេសជាតិ។

ការកសាងប្រទេសទំនើបត្រូវធ្វើយុទ្ធសាស្ត្រអំឡុងពេលយូរ ទាំងវិស័យអប់រំបច្ចេកវិទ្យានិងធនធានមនុស្ស។ ចូលក្នុងយុគសម័យថ្មី បក្សកុម្មុយនីស្តចិនបន្តសិក្សារៀនពីសៀវភៅ តាមរយៈការអនុវត្តជាក់ស្តែង រៀនពីប្រជាជននិងអ្នកជំនាញ ក៏ដូចជារៀនសូត្របទពិសោធន៍ ដែលមានប្រយោជន៍ពីបរទេសផងដែរ។ ដូចដែលលោក Xi Jinping មេដឹកនាំកំពូលចិន បានបញ្ជាក់ច្រើនលើកថា៖ «យើងបានដើរដល់សព្វថ្ងៃ ដោយពឹងលើការសិក្សា ចាំបាច់ត្រូវបន្តឈានទៅរកអនាគតដោយផ្អែកលើ ការសិក្សាដែរ»

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន