(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោក Anthony Carty អ្នកនិពន្ធនៃសៀវភៅ «ប្រវត្តិសាស្ត្រនិងអធិបតេយ្យភាព នៃសមុទ្រចិនខាងត្បូង» និងជាអ្នកជំនាញផ្នែកច្បាប់អន្តរជាតិអង់គ្លេស បានថ្លែងថា តាំងពីបុរាណកាលមកបណ្តាកោះលើ សមុទ្រចិនខាងត្បូង គឺជាចំណែកមួយដែលមិនអាចបំបែកបាន នៃទឹកដីប្រទេសចិន ប្រទេសចិនមានអធិបតេយ្យភាពលើ បណ្តាកោះលើសមុទ្រចិនខាងត្បូងដោយមាន ភស្តុតាងប្រវត្តិសាស្ត្រនិងច្បាប់ដ៏ពេញលេញ។

ក្នុងសិក្ខាសាលាផ្នែកអប់រំមួយដែលរៀបចំ នៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះ លោក Anthony Cartyបានចែករំលែកនូវដំណើរការ សរសេរសៀវភៅមួយក្បាលក្រោមចំណងជើងថា ប្រវត្តិសាស្ត្រនិងអធិបតេយ្យភាពនៃសមុទ្រចិនខាងត្បូង»។ ឆ្លងកាត់រយៈពេលជាង១០ឆ្នាំ លោកបានអានឯកសារថ្នាក់ជាតិរបស់ប្រទេសបារាំងអង់គ្លេស និងអាមេរិកដែលស្តីពីកម្មសិទ្ធិនៃបណ្តាកោះលើសមុទ្រចិនខាងត្បូង តាំងពីចុងសតវត្ស១៩មក និងបានសិក្សាស្រាវជ្រាវនៅទីកន្លែងជាក់ស្តែង បានសរសេរយ៉ាងក្បោះក្បាយចំពោះប្រវត្តិសាស្ត្រដំណើរការវិវឌ្ឍ និងសភាពការណ៍កម្មសិទ្ធិរបស់បណ្តាកោះលើសមុទ្រចិនខាងត្បូង និងវិភាគយ៉ាងច្បាស់ចំពោះបញ្ហាអធិបតេយ្យភាពរបស់ បណ្តាកោះលើសមុទ្រចិនខាងត្បូង ហេតុនេះទើបបញ្ជាក់ថាអធិបតេយ្យភាព នៃបណ្តាកោះលើសមុទ្រចិនខាងត្បូង ជារបស់ប្រទេសចិន ដោយបានផ្តល់ឯកសារប្រវត្តិសាស្ត្រដ៏សំខាន់ និងភស្តុតាងផ្នែកច្បាប់អន្តរជាតិសម្រាប់សិក្សាស្រាវជ្រាវ លើអធិបតេយ្យភាពនៃបណ្តាកោះលើ សមុទ្រចិនខាងត្បូង៕

វិទ្យុមិត្តភាពកម្ពុជាចិន