(ប៉េកាំង)៖ ថ្មីៗកន្លងទៅនេះ ពាក្យក្តៅមួយបានក្លាយជាពាក្យពេញនិយមនៅក្នុងប្រទេសចិនគឺ៖ កម្លាំងផលិតកម្មគុណភាពថ្មី ។ នៅដើមខែកញ្ញាឆ្នាំមុន លោក Xi Jinping មេដឹកនាំកំពូលរបស់ប្រទេសចិនបានលើកឡើងពាក្យនេះ ជាលើកដំបូងក្នុងអំឡុង ចុះត្រួតពិនិត្យការងារនៅភាគឦសានប្រទេសចិន ដែលបានទាក់ទាញការចាប់អារម្មណ៍ពីសង្គម និងបានក្លាយជាពាក្យពេញនិយមប្រចាំឆ្នាំ ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក Xi Jinping បានផ្តល់បទបង្ហាញយ៉ាងស៊ីជម្រៅអំពីកម្លាំងផលិតកម្មគុណភាពថ្មី នៅក្នុងកិច្ចប្រជុំសិក្សាសមូហភាព នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម CPC ដែលជាស្ថាប័នដឹកនាំខ្ពស់បំផុត របស់គណបក្សកាន់អំណាច។ តើអ្វីជាកម្លាំងផលិតកម្មគុណភាពថ្មី? តើធ្វើដូចម្តេច ដើម្បីបង្កើតកម្លាំងផលិតកម្មគុណភាពថ្មី?តើវានឹងមានឥទ្ធិពលអ្វីដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក?

តើអ្វីជាកម្លាំងផលិតកម្មគុណភាពថ្មី?​​ គំនិតនៃផលិតកម្មគុណភាព រួមមានអត្ថន័យបីយ៉ាង ៖ ទី ១ "កម្លាំងផលិតកម្ម" ។ កម្លាំងផលិតកម្មគឺជាសមត្ថភាព របស់មនុស្ស ក្នុងការកែច្នៃធម្មជាតិ។ បដិវត្តឧស្សាហកម្មសំខាន់ៗជាច្រើន ក្នុងប្រវត្តិសាស្ត្រ បានមកពីការផ្លាស់ប្តូរកម្លាំងផលិតកម្ម។ ទី ២ គឺ "ថ្មី" ដែលសំដៅលើការប្រើប្រាស់ ឧស្សាហកម្មច្នៃប្រឌិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ជាជាងការពឹងផ្អែកលើការផលិត និងការនាំចេញផលិតផលឧស្សាហកម្មកម្រិតទាប ដើម្បីជំរុញការអភិវឌ្ឍ ។ ទី ៣ គឺ "គុណភាព" បើធៀបនឹងការបង្កើន ចំនួនផលិតផលជាបន្តបន្ទាប់ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈបរិមាណកម្លាំងពលកម្ម និងដើមទុនច្រើន កម្លាំងផលិតកម្មគុណភាពថ្មី យកចិត្តទុកដាក់លើ ទម្រាប់អភិវឌ្ឍន៍ ដែលប្រកបដោយបច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់និងកម្រិតខ្ពស់។ សេដ្ឋវិទូសម្គាល់ថា "កម្លាំងផលិតកម្មគុណភាពថ្មី" គឺជាការបង្ហាញដោយប្រមូលផ្តុំ នៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ដែលផ្តល់នូវការណែនាំខាងទ្រឹស្តី វិទ្យាសាស្ត្រនិងគោលការណ៍ណែនាំ សកម្មភាពសម្រាប់ ការជំរុញយ៉ាងទូលំទូលាយ នូវការអភិវឌ្ឍ ប្រកបដោយចីរភាព រឹងមាំនិងគុណភាពខ្ពស់នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងយុគសម័យថ្មីនិងឈានមុខគេក្នុងការអភិវឌ្ឍន៍ ឧស្សាហកម្មងើបឡើងថ្មី ជាយុទ្ធសាស្ត្រ និងឧស្សាហកម្មនាពេលអនាគត។

តើធ្វើដូចម្តេច ដើម្បីអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី? ស្នូលនៃការអភិវឌ្ឍកម្លាំងផលិតកម្មថ្មី គឺត្រូវប្រើប្រាស់ការច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យាជាកម្លាំងចលករ ហើយប្រើប្រាស់សមិទ្ធផលច្នៃប្រឌិតថ្មីលើ ការអភិវឌ្ឍឧស្សាហកម្មទាន់ពេលវេលា ទាក់ទិននឹងចំណុចនេះ លោក Xi Jinping បានរៀបចំផែនការដូចតទៅ ៖ ការកែឆ្នៃនិងធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្មប្រពៃណី។ ជាឧទាហរណ៍ រោងចក្រផលិតកម្មប្រពៃណីមួយចំនួន នៅក្នុងប្រទេសចិន បានសម្រេចបាននូវប្រតិបត្តិការមិនប្រើកម្លាំងមនុស្ស តាមរយៈការផ្លាស់ប្តូរឌីជីថល និងឆ្លាតវៃ។

បណ្ដុះនិងពង្រីកឧស្សាហកម្ម ងើបឡើងថ្មី។ ឧស្សាហកម្មងើបឡើងថ្មីរីកចម្រើន ដូចជា ថាមពលថ្មី វត្ថុធាតុដើមថ្មី ការផលិតជឿនលឿននិងព័ត៌មានអេឡិចត្រូនិក គឺជាសសរស្តម្ភថ្មីនិងផ្លូវថ្មី ដែលជំរុញកំណើនសេដ្ឋកិច្ច។ គ្រោងផែនការ និងកសាងឧស្សាហកម្មនាពេលអនាគត។ ឧស្សាហកម្មនាពេលអនាគត គឺជាឧស្សាហកម្មដែលកំពុងរីកចម្រើនឆ្ពោះទៅមុខ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាទំនើបៗ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចេញពន្លក ឬដំណាក់កាលដំបូង នៃឧស្សាហូបនីយកម្ម។ ពួកវាជាឧស្សាហកម្មជាយុទ្ធសាស្ត្រ ឈានមុខគេ ប្ដូរផ្លាស់ និងមិនច្បាស់លាស់។ បណ្ដុះបណ្ដាល ធនធានមនុស្សខាងឧស្សាហកម្ម។ ការអភិវឌ្ឍនៃកម្លាំងផលិតកម្មគុណភាពពថ្មី គឺមិនអាចបំបែកចេញពីមនុស្សបានឡើយ ហើយទាមទារឱ្យមានការបណ្ដុះបណ្ដាលនយោជិតប្រភេទថ្មីមួយចំនួនធំ ដែលមានទាំងចំណេះដឹង និងជំនាញថ្មីៗ។

តើកម្លាំងផលិតកម្មគុណកម្មគុណភាពថ្មី នឹងជះឥទ្ធិពលអ្វីខ្លះដល់ពិភពលោក? ការលើកកម្ពស់កម្លាំងផលិតភាពថ្មី នឹងមានឥទ្ធិពលយ៉ាងខ្លាំង លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាលំបាកដែលមិនច្បាស់លាស់។ ប្រទេសចិនចាំបាច់ត្រូវបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍បើកចំហ ដែលប្រកបដោយកម្លាំងប្រកួតប្រជែងជាសកល ហើយការលើកកម្ពស់កម្លាំងផលិតភាពថ្មី នឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត។

ជម្រុញការផ្លាស់ប្តូរនៃកម្លាំងផលិតកម្ម គឺមិនមែនសម្រេចបានភ្លាមៗនោះទេ តាមទស្សនៈប្រវត្តិសាស្ត្រ និងរយៈពេលវែង សមិទ្ធផលរបកគំហើញនៃវិទ្យាសាស្ត្រធម្មជាតិ និងការផ្លាស់ប្តូរជាមូលដ្ឋាន នៃវិធីសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រាកដជានឹងបង្កើតឡើងវិញ នូវដំណើរការអភិវឌ្ឍន៍ និងរបៀបប្រតិបត្តិការនៃសង្គមមនុស្ស និងបង្កើតអរិយធម៌មនុស្សឡើងវិញ៕

វិទ្យុមិត្តភាពកម្ពុជាចិន