(ប៉េកាំង)៖ មហាសន្និបាតសភាទាំងពីរនៃប្រទសចិន បានធ្វើឱ្យពិភពលោកគិតពិចារណាម្តងទៀតអំពីបញ្ហាថា តើ "អ្វីជាប្រជាធិបតេយ្យ" នេះបើតាមទស្សនៈរបស់លោក Gustavo Emilio Ng និពន្ធនាយកនៃទស្សនាវដ្តី《សម័យបច្ចុប្បន្ន》នៃប្រទេសអាហ្សង់ទីន ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល នៃប្រទេសចិន គឺជាប្រជាធិបតេយ្យដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាជនយ៉ាងប្រាកដប្រជា។ គឺដូចពាក្យសម្តីរបស់លោកអីញ្ចឹង មហាសន្និបាតសភាទាំងពីរនៃប្រទសចិន ដែលមួយឆ្នាំធ្វើម្តងគឺជាបង្អួចដ៏សំខាន់ សម្រាប់មជ្ឈដ្ឋានខាងក្រៅសង្កេតមើល និងយល់ដឹងពីប្រជាធិបតេយ្យរបស់ប្រទេសចិន។

ឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងខួបលើកទី៧៥នៃការបង្កើត មហាសន្និបាតសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិន។ តំណាងប្រជាជានទូទាំងប្រទេសចិន ចំនួនជិត៣ពាន់នាក់ និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ចំនួនជាង២១០០នាក់បានប្រមូលផ្តុំគ្នា នៅទីក្រុងប៉េកាំងពី គ្រប់តំបន់ប្រទេសចិន នាំមកនូវសម្លេងរបស់ប្រជាជនដល់ វេទិកាចូលរួមនិងពិភាក្សាកិច្ចការនយោបាយដ៏សំខាន់បំផុត របស់ប្រទេសចិន ដើម្បីផ្តល់ជាមតិយោបល់សម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសជាតិ ដែលបានបង្ហាញម្តងទៀតនូវភាពរស់រវើក នៃប្រជាធិបតេយ្យបែបចិនចំពោះមជ្ឈដ្ឋានខាងក្រៅ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលរបស់ប្រទេសចិន បានទទួលការយកចិត្តទុកដា ក់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។ យោងតាមគោលគំនិតនេះ ប្រជាជនទូទាំងប្រទេសចិនបានអនុវត្តតាមផ្លូវច្បាប់ នូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ការប្រឹក្សានយោបាយតាមបែបប្រជាធិបតេយ្យ ការសម្រេចគោលនយោបាយ តាមបែបប្រជាធិបតេយ្យ ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងការត្រួតពិនិត្យតាមបែបប្រជាធិបតេយ្យ ហើយគ្រប់គ្រងកិច្ចការរដ្ឋ គ្រប់គ្រងកិច្ចការសេដ្ឋកិច្ចនិងវប្បធម៌និងគ្រប់គ្រងកិច្ចការសង្គមតាមរយៈវិធិ និងទម្រង់គ្រប់បែបយ៉ាងតាមផ្លូវច្បាប់ ក្នុងមហាសន្និបាតសភាទាំងពីរនៃប្រទសចិន កត្តាប្រជាធិបតេយ្យទាំងនេះត្រូវបានបង្ហាញ និងអនុវត្តយ៉ាងពេញលេញ។

ប្រជាធិបតេយ្យមិនមែនជាវត្ថុតែងល្អទេ តែគឺយកមកដោះស្រាយបញ្ហារបស់ប្រជាជន ដែលត្រូវដោះស្រាយជាបន្ទាន់។ យោងតាមស្ថិតិឱ្យដឹងថា ស្ថាប័ននានានៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានទទួលសំណើនិងសេចក្តីស្នើច្បាប់សរុបជាង១២០០០ ដែលបានលើកឡើងក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរនៃប្រទសចិន ហើយបានដោះស្រាយទាំងស្រុងដោយទាន់ពេលវេលា។ ស្ថាប័ននានាបានក្រេបយកមតិយោបល់ និងសំណ្នើជិត៤៧០០ដែលលើកឡើងដោយ តំណាងប្រជាជន និងសមាជិកសភាប្រឹក្សានយោបាយហើយបានដាក់ចេញគោលនយោបាយ និងវិធានការពាក់ព័ន្ធចំនួនជាង២០០០ ដែលបានជំរុញយ៉ាងខ្លាំងក្លា នូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ និងការកែល្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសចិន។

ឥស្សរជនសង្កេតការណ៍ជាច្រើននាក់បានយល់ឃើញថា ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសចិននាពេលបច្ចុប្បន្ននេះ មិនត្រឹមតែជាភាពជោគជ័យ នៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក៏ជាភាពជោគជ័យនៃរបបនយោបាយប្រជាធិបតេយ្យផងដែរ។ លោកស្រី​ Nadia Helmy សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ Beni Suef ប្រទេសអេហ្ស៊ីប បានយល់ឃើញថា សមិទ្ធផលដ៏មហាអស្ចារ្យរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍខាងសង្គមនិងសេដ្ឋកិច្ច គឺអាស្រ័យដោយប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល។ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិ ដែលធ្វើឡើងនៅប្រទេសចិនដោយវិទ្យាស្ថាន Kennedyនៃសកលវិទ្យាល័យ Harvard ក្នុងរយៈពេលជាង១០ឆ្នាំជាប់ៗគ្នា បង្ហាញឱ្យឃើញថា កម្រិតពេញចិត្តរបស់ប្រជាជនចិន ចំពោះរដ្ឋាភិបាលបានរក្សាលើសពី៩០ភាគរយ ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។

ពិភពលោកមានភាពសំបូរបែប ហើយការអភិវឌ្ឍនៃប្រជាធិបតេយ្យ មិនមែនមានតែផ្លូវបែបលោកខាងលិចតែមួយគត់ទេ។ប្រទេសជាច្រើនកំពុងស្វែងរកផ្លូវនយោបាយប្រជាធិបតេយ្យ ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន។ តាមរយៈមហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ពិភពលោកអាចយល់ដឹងពីការដំណើរការមីក្រូ នៃប្រជាធិបតេយ្យរបស់ប្រទេសចិន អាចសង្កេតមើលឧត្តមភាពនៃរបបនយោបាយប្រជាធិបតេយ្យ របស់ប្រទេសចិន ក៏ដូចជាអាចយល់ច្បាស់ពីលេខសម្ងាត់ នៃការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសចិនផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន