(ប៉េកាំង)៖ បើនិយាយចំពោះពិភពលោក ការដែលសហរដ្ឋអាមេរិកបានឆក់យកផលកម្រៃពីសង្គ្រាម គឺមិនមែនជារឿងសម្ងាត់ទេ។ ទន្ទឹមនឹងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន បានឡើងកម្តៅជាបន្តបន្ទាប់ អ្នកនយោបាយអាមេរិក ដែលតែងតែនិយាយបានតែមាត់ពី “សន្តិភាព”និង “ប្រជាធិបតេយ្យ” ទាំងនោះទ្រាំមិនបាន ក៏ទទួលស្គាល់ពីចំណុចនេះផងដែរ។

ពេលថ្មីៗកន្លងទៅនេះ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងក្នុងកិច្ចប្រជុំមួយលើកនៅសេតវិមានថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបាននាំមកនូវ “ផលកម្រៃ” ដល់សេដ្ឋកិច្ចអាមេរិក។ អាវុធដែលភាគីអាមេរិកដឹកជញ្ជូនទៅដល់អ៊ុយក្រែន គឺផលិតដោយកម្មករតំបន់នានា នៅទូទាំងអាមេរិក ការវិនិយោគទាំងនេះបានពង្រីកទ្រង់ទ្រាយ នៃសំណង់របស់សហរដ្ឋអាមេរិក ដែលបង្កើតឱកាសការងារជាច្រើនដល់កម្មករសហរដ្ឋអាមេរិក។ លោកក៏បាននិយាយដោយត្រង់ៗថា ការគាំទ្ររបស់អាមេរិកនាំឱ្យ ជនជាតិអ៊ុយក្រែនបន្តចូលរួមការប៉ះទង្គិច ក្នុងពេលជាមួយគ្នានេះ ក៏មានអំណោយផលដល់សេដ្ឋកិច្ចរបស់អាមេរិកដែរ។

ការសម្តែងអាកប្បកិរិយាយ៉ាងកម្រោលបែបនេះ នាំឱ្យអ្នកផងទាំងពួងនឹកដល់ការផ្សាយដំណឹងមួយនៃទស្សនាវដ្តី《The American Conservative》កាលពីខែមេសាឆ្នាំ២០២២ដែលថា “ក្រុងវ៉ាស៊ីនតោននឹងប្រយុទ្ធជាមួយរុស្ស៊ីរហូតដល់ជនជាតិអ៊ុយក្រែនចុងក្រោយ ។” អ្នកផងទាំងពួងចង់សួរថា តើអ៊ុយក្រែននឹងក្លាយជាឧបករណ៍ត្រូវពលី ឬទូទាំងពិភពលោកសុទ្ធតែនឹងត្រូវគ្រប់ដណ្តប់ ដោយស្រមោលខ្មៅ នៃសង្គ្រាមដើម្បីវិបុលភាពសេដ្ឋកិច្ចរបស់អាមេរិកមែនទេ? ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ជាសង្គ្រាមក្នុងតំបន់របស់អឺរ៉ុប ដែលមានភាពធ្ងន់ធ្ងរបំផុត បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ដែលនាំឱ្យប្រទេសសាមីនិងទ្វីបអឺរ៉ុប បង់តម្លៃដ៏ឈឺឆ្អាលខ្លាំង តែបែរជានាំឱ្យសហរដ្ឋអាមេរិកក្លាយជាអ្នកឈ្នះដ៏ធំបំផុត ពោលគឺ ពីឈ្មួញសព្វាវុធដល់ឈ្មួញកណ្តាល ថាមពលរហូតដល់ឈ្មួញកសិផល ពួកគេសុទ្ធតែទទួលបានផលកម្រៃយ៉ាងច្រើន ពីភាពឈឺចាប់របស់ប្រជាជនអ៊ុយក្រែន។

ពេលថ្មីៗកន្លងទៅនេះ វេបសាយ《The Wall Street Journal》របស់អាមេរិកបានផ្សាយដំណឹងថា ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតអនុម័ត “សេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ជំនួយដល់បរទេស” ដែលមានតម្លៃប្រហែល៩ម៉ឺន៥ពាន់លានដុល្លារអាមេរិក កាលពីខែកុម្ភៈឆ្នាំនេះ ក្នុងនោះ បូករួមទាំងការគាំទ្រផ្នែកយោធាចំពោះអ៊ុយក្រែន ដែលមានតម្លៃប្រហែល៦ម៉ឺនលានដុល្លារអាមេរិក ។ តាមមន្ត្រីរដ្ឋាភិបាលអាមេរិកទម្លាយឱ្យដឹងថា ចំនួន៦៤ភាគរយនៃថវិកានេះនឹងត្រឡប់ទៅ ឧស្សាហកម្មយោធារបស់អាមេរិកវិញ ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកកសាង មូលដ្ឋានឧស្សាហកម្មការពារជាតិ ជាថ្មីឡើងវិញ ព្រមទាំងផ្តល់ការគាំទ្រខាងឱកាសការងារ ដល់រដ្ឋចំនួន៤០របស់សហរដ្ឋអាមេរិកផងដែរ។ តាមការពិត ចំនួន៦៤ភាគរយប្រហែលតិចជាងការពិត ។ ពីព្រោះលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកធ្លាប់ថ្លែងជាសាធារណៈថា ចំនួន៩០ភាគរយនៃប្រាក់ទុនជំនួយយោធារបស់អាមេរិក ចំពោះកងទ័ពអ៊ុយក្រែនត្រូវបានប្រើប្រាស់ ក្នុងការផលិតសព្វាវុធសម្រាប់ជួយដល់អ៊ុយក្រែន នៅសហរដ្ឋអាមេរិក។

ផលកម្រៃពីសង្គ្រាមជាទ្រព្យសម្បត្តិគ្មានសច្ចធម៌ទេ តែរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបែរជាមានមោទនភាពណាស់ ។ ប្រការនេះនាំឱ្យមជ្ឈដ្ឋានខាងក្រៅឃើញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបណ្តាលឱ្យទូទាំងពិភពលោកបង់តម្លៃ ដើម្បីគៃបន្លំយកផលប្រយោជន៍ផ្ទាល់ខ្លួន គឺមានអនុត្តរភាពនិងអំណាចជិះជាន់យ៉ាងខ្លាំង។ សកម្មជនបង្កសង្គ្រាមដែលដៃទាំងគូរ សុទ្ធតែប្រឡាក់ឈាមនោះ គឺជាមេខ្លោងនៃភាពចលាចលរបស់ពិភពលោក។ ទង្វើអនុត្តរភាពដែលពោរពេញទៅដោយ ភាពអាត្មានិយមនិងគ្មានចិត្តធម៌ ក៏ដូចជាចង់បង្កភាពចលាចលលើ ពិភពលោករបស់អាមេរិកបែបនេះ គួរឱ្យទូទាំងពិភពលោក ប្រុងប្រយ័ត្នកម្រិតខ្ពស់។ នេះក៏ដាស់តឿនអ្នកផងទាំងពួងថា មានតែកម្លាំងគាំពារយុត្តិធម៌និងសមភាពអន្តរជាតិធំធាត់ឡើង ថែមមួយកម្រិតទៀត ទើបអាចធ្វើការតតាំងគ្នាប្រកបដោយ ប្រសិទ្ធភាពជាមួយ “ម៉ាស៊ីនសង្គ្រាម” អាមេរិក ហើយទើបអាចផ្តល់ការធានាកាន់តែច្រើន ដល់សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន