(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិក ប្រកាសឈប់ផ្លាស់ប្ដូរទិន្នន័យនុយក្លេអ៊ែរជាមួយរុស្ស៉ី ក្រោយមូស្គូព្យួរការចូលរួមក្នុងសន្ធិសញ្ញា New START

២៖ របបយោធាមីយ៉ាន់ម៉ា ប្រកាសរំលាយគណបក្ស NLD របស់លោកស្រី អោងសាន ស៊ូជី

៣៖ WHO កែប្រែអនុសាសន៍ ស្ដីពីការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់យុគសម័យអូមីក្រុង

៤៖ ចិន គំរាមចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើប្រធានសភាតំណាងរាស្រ្តអាមេរិក ជួបមេដឹកនាំតៃវ៉ាន់

៥៖ ភរិយារបស់លោក គីស៉ិដា នឹងទៅទស្សនកិច្ចនៅសេតវិមាន ដើម្បីជួបភរិយាលោក បៃដិន នៅខែមេសា

៦៖ លោក ហ្សេលេនស្គី អញ្ជើញលោក ស៉ី ជីនពីង ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន, នេះបើតាមការចេញផ្សាយដោយ AP