(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ពូទីន ប្រកាសថា នឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី នៅក្នុងប្រទេសបេឡារុស

២៖ ទីបំផុតតៃវ៉ាន់និងហុងឌូរ៉ាស ផ្តាច់ទំនាក់ទំនងការទូតរាប់សិបឆ្នាំរវាងគ្នា ជាផ្លូវការ

៣៖ ក្រុមប្រទេសអឺរ៉ុបខាងជើង រៀបផែនការបង្កើតកងកម្លាំងការពារអាកាសរួមគ្នា ដើម្បីទប់ទល់ការគំរាមកំហែងពីរុស្ស៉ី

៤៖ លោក ចូ បៃដិន ប្រកាសអាសន្នសម្រាប់រដ្ឋ Mississippi ដែលរងការវាយលុកយ៉ាងដំណំពីព្យុះថូណេដូ ខណៈចំនួនមនុស្សស្លាប់កើនដល់ ២៦នាក់

៥៖ ប្រធានសភារុស្ស៉ី ស្នើចេញបម្រាមលើតុលាការ ICC នៅក្នុងប្រទេសរុស្ស៉ី និងដាក់ពិន័យអ្នកដែលផ្តល់ការគាំទ្រដល់តុលាការអន្តរជាតិនេះ

៦៖IMF ព្រមានពីហានីភ័យនៃស្ថិរភាពហិរញ្ញវត្ថុពិភពលោក និងអំពាវនាវឱ្យមានការប្រុងប្រយ័ត្នបន្តទៀត