(ពិភពលោក)៖ នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ស៉ី ជិនពីង និងលោក ពូទីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំ ទំនាក់ទំនងចិន និងរុស្ស៉ី ចូលក្នុងយុគសម័យថ្មី

២៖ ការរញ្ជួយដីដ៏ខ្លាំងក្លាធ្វើឲ្យមនុស្សភៀសខ្លួនចេញពីផ្ទះសម្បែង នៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន

៣៖ តៃវ៉ាន់ ត្រៀមផែនការបម្រុងទុកជាស្រេច ក្រែងលោ ចិនធ្វើសកម្មភាពប្រឆាំងដំណើរទស្សនកិច្ចរបស់លោកស្រី សៃ នៅបរទេស

៤៖ លោក បៃដិន និងនាយករដ្ឋមន្រ្តីកាណាដា ត្រៀមជួបពិភាក្សាគ្នាអំពីបញ្ហាអ៊ុយក្រែន ក្នុងទីក្រុង Ottawa

៥៖ កូរ៉េខាងជើងបាញ់មីស៉ីលគ្រូសជាច្រើនគ្រាប់ ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន, នេះបើតាមកូរ៉េខាងត្បូង

៦៖ អាមេរិកស្នើលក់ឧទ្ធម្ភាគចក្រឱ្យស្លូវ៉ាគី ក្រោយស្លូវ៉ាគីប្រកាសផ្តល់យន្តហោះចម្បាំង MiG-29 ដល់អ៊ុយក្រែន