(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីក្រុងប៉េកាំងចោទអាមេរិកថា យកឱកាសឧប្បត្តិហេតុបាឡុងធ្វើលេស ដើម្បីមួលបង្កាច់ចិន

២៖ រដ្ឋមន្រ្តីការបរទេសអាមេរិក សម្រេចផ្អាកគម្រោងទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ជុំវិញឧប្បត្តិហេតុបាឡុងចិន

៣៖ អាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំ ២ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលរួមមានទាំងគ្រាប់រ៉ុក្កែតអាចបាញ់បានកាន់តែឆ្ងាយ

៤៖ រដ្ឋអាជ្ញាអាល្លឺម៉ង់៖ គ្មានភស្តុតាងណាមួយបង្ហាញថា រុស្ស៉ីពាក់ព័ន្ធនឹងការផ្ទុះបំពង់ឧស្ម័ន Nord Stream នោះទេ

៥៖ ចិនថា ទំនុកចិត្តផ្នែកនយោបាយជាមួយរុស្ស៉ីកាន់តែស៉ីជម្រៅ ក្រោយដំណើរទស្សនកិច្ចមន្រ្តីទូតជាន់ខ្ពស់ នៅទីក្រុងមូស្គូ

៦៖ ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន ទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា អនុវត្តផែនការសន្តិភាពដែលព្រមព្រៀងគ្នា កាលពី២ឆ្នាំមុន