(ប៉េកាំង)៖ កាលពីរសៀលថ្ងៃទី៣១ ខែមករា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំពិភាក្សាលើកទី២ស្តីពីការពន្លឿន ការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានសង្កត់ធ្ងន់ថា ការពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី គឺជាសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រដោយឈរលើ ការសម្រេចគោលដៅតស៊ូមួយរយឆ្នាំទីពីរ ការសម្របសម្រួលរវាងការអភិវឌ្ឍនិងសន្តិសុខ និងជាការរៀបចំចាត់ចែងជាយុទ្ធសាស្ត្រ ដើម្បីក្តាប់ជាប់សិទ្ធិម្ចាស់ការក្នុងការអភិវឌ្ឍនាពេលអនាគត។

មានតែឆ្លងតាមរយៈការពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីប៉ុណ្ណោះ ទើបអាចពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេសចិន បង្កើនសន្តិសុខនិងស្ថិរភាពនៃការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពរស់នៅ ប្រកួតប្រជែង អភិវឌ្ឍ និងនិរន្តរភាពរបស់ប្រទេសចិននៅពេលប្រឈមមុខនឹងឧបសគ្គនានា ដែលអាចព្យាករណ៍បាននិងពិបាកព្យាករណ៍បាន ដើម្បីធានាថាដំណើរស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិន ឡើងវិញមិនជាប់គាំងឬត្រូវកាត់ផ្តាច់ឡើយ ហើយសម្រេចដោយជោគជ័យនូវគោលដៅស្តីពីការកសាង ប្រទេសសង្គមនិយមទំនើបខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ ៕

វិទ្យុមិត្តភាពកម្ពុជាចិន