(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ គ្រោះរញ្ជួយដីកម្រិតជិត៦រ៉ិចទ័រនៅអ៉ីរ៉ង់ ផ្តាច់ជីវិតមនុស្សយ៉ាងតិច៣នាក់ និងបង្កឱ្យរបួសរាប់រយនាក់

២៖ ប្រធានាធិបតីអ៊ុយក្រែនរិះគន់ ការប្រកាន់ជំហរអព្យាក្រឹតក្នុងវិស័យកីឡា ខណៈដែលអត្តពលិកប្រទេសលោក ត្រូវប្រយុទ្ធនិងស្លាប់ក្នុងសង្រ្គាម

៣៖ កូរ៉េខាងជើងបន្តច្រានចោល ការចោទប្រកាន់របស់អាមេរិកដែលថា ខ្លួនផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី

៤៖ ប៉ាគីស្ថាន៖ រថយន្តក្រុងបើកធ្លាក់ស្ពានផ្តាច់ជីវិតមនុស្សជាង៤០នាក់ ខណៈក្មេងៗយ៉ាងតិច១០នាក់ផ្សេងទៀត ស្លាប់ក្នុងករណីលិចទូក

៥៖ កូរ៉េខាងត្បូងរាយការណ៍ប្រាប់កូរ៉េខាងជើងភ្លាមៗ ក្រោយទាហានខ្លួនច្រឡំបាញ់កាំភ្លើងយន្ត នៅតំបន់ព្រំដែន

៦៖ រដ្ឋមន្រ្តីការបរទេសអាមេរិក ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ា ចំពោះមុខការកើនឡើងអំពើហិង្សារវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន